ជនបរទេសម្នាក់ចូលហាងផឹកស្រាក្រហមមួយកែវ ចេញមកដល់ផ្លូវថ្នល់ដើរដួលស្លាប់

0
6708

ភ្នំពេញ ៖ ជនបរទេសម្នាក់ចូលហាងផឹកស្រាក្រហមមួយកែវ ចេញមកដល់ផ្លូវថ្នល់ដើរដួលស្លាប់មួយរំពេចបង្កជាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៣០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចហាងមុខ Dirty old Sailor ផ្លូវ១៧២ ភូមិ៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាអត្តសញ្ញាណសពឈ្មោះ TAVIANI PIER PAOLO GIAN MARIA ជនជាតិអ៊ីតាលី(Italy)ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខYB2710372។

បើតាលការឲ្យដឹងពីឈ្មោះ នី គន្ឋា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរអនាម័យ បានអោយដឹងថានៅវេលាម៉ោងប្រហែល២១និង០០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះបានចូលមកហាងសាន់ដេន ផ្លូវ១៧២ ផឹកស្រាក្រហមអស់មួយកែវ រួចក៏ដើរចេញពីហាងមកក្រៅ បន្តិចក្រោយមកក៏មានមនុស្សផ្អើរថាមានជនបរទេសដួលនៅលើផ្លូវខ្ញុំក៏មកមើលទើបដឹងថាជាជនរងគ្រោះតែស្លាប់បាត់ហើយ។

សមត្ថកិច្ចបន្តថាក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យអនុវត្តន៍និតិវិធិផែនការងារអន្តោប្រវេសន៍ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យកន្លែងកើតហេតុនិងសព។

ដោយឆ្លងតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាសពស្លាប់ដោយគាំងបេះដូង(អាចបណ្ដាលមកពីជំងឺបេះដូង)។

ក្រោយពេលពិនិត្យចប់ ជំនាញបច្ចេកទេសនៃស្នងការនគរបាលរាជធានីភ្នំពេញ បានយកសពទៅរក្សាទុកនៅសាលតំកល់សពវត្តទឹកថ្លា។ ចំពោះលិខិតឆ្លងដែនជនជាតិអ៊ីតាលីដែលមានលេខYB2710372 បានប្រគល់អោយនាយកដ្ឋាននគរបាលបច្ចេកទេសនៃក្រសួងមហាផ្ទៃដើម្បីរក្សាទុក៕

Facebook Comments
Loading...