ក្មេងស្រីម្នាក់ត្រូវគេប្រទះឃើញ នៅគុម្ពោធព្រៃទាំងអាត្រាតកាយ ចងដៃចងជើងជាប់នឹងក្បាលច្រកក្នុងការុង

0
1086

ពោធិ៍សាត់ ៖ ក្មេងស្រីម្នាក់ត្រូវបានគេប្រទះឃើអ នៅគុម្ពោធព្រៃទាំងអាត្រាតកាយ ចងដៃចងជើងជាប់នឹងក្បាលច្រកក្នុងការុង បានបង្កការភ្ញាក់ផ្អើលឡើងនារសៀលថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចក្បែភូមិក្នុងគុម្ពោធព្រៃមាត់បឹងទន្លេសាប ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិសាត់។

ករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈគេប្រទះឃើញសពក្មេងស្រីនៅគុម្ពោធព្រៃទាំងអាត្រាតកាយ ថែមទាំងដៃជើងជាប់ចំណង និងក្បាលច្រកក្នុងការុងផងដែរ ដែលមើលទៅមានសភាពសាហាវឃោរឃៅព្រៃផ្សៃជាទីបំផុត។

ជុំវិញកន្លែងកើតហេតុ ក៏ដូចជាសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធមិនទាន់ឆ្លើយតប និងមានតំរុយអ្វីទេ ខណៈកំពុងសហការចុះពិនិត្យ និងធ្វើស្រាវជ្រាវនៅឡើយ៕

Facebook Comments
Loading...