បុរសម្នាក់ឆក់ត្រីឆ្លងចរន្តបណ្ដាលឱ្យឆក់ខ្លួនឯងស្លាប់យ៉ាងរន្ធត់នៅក្នុងត្រពាំង

0
1079

កណ្តាល ៖ បុរសម្នាក់ឆក់ត្រីឆ្លងចរន្តបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងរន្ធត់នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចអូរឃ្លី ស្ថិតនៅភូមិតាប៉ាង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឈឿន វណ្ណឌី ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជា​តិខ្មែរ មុខរបរកសិករ នៅភូមិចំបក់កោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។វត្ថុតាងដែលសមត្ថកិច្ចប្រមូលបានពីកន្លែងកើតហេតុមានអាគុយ០១,ម៉ូទរ័កែរឆ្នៃសំរាប់ឆក់ត្រី,ខ្សែភ្លើង៤ម៉ែត្រ,ដងឫស្សីប្រវែង៣ម៉ែត្រ មានចង,ដែកជាប់ជាមួយ សំរាប់ឆក់ត្រី។

បើយោងតាមការឆ្លើយបំភ្លឺសាក្សីជាបងឈ្មោះ ឈឺន ខន ភេទស្រី អាយុ៥១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិឃុំជាមួយជនរងគ្រោះបានប្រាប់ឲ្យសមត្ថកិច្ចដឹងថា៖ខ្លួនមកពីធ្វើការរោងចក្រវិញប្រហែលម៉ោង១៨និង៣០នាទីនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ អត់ឃើញជនរងគ្រោះនៅផ្ទះពេលនោះខ្លួនក៏នាំគ្នាដើររកមិនឃើញសោះ ស្រាប់​តែឈ្មោះរេន ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិបឹងរមាស់ ឃុំទួលព្រេជ បានប្រាប់ខ្លួនថា ឃើញម៉ូតូជនរងគ្រោះនៅមាត់អូរ ពេលនោះខ្លួនអត់បានមកមើលទេ ពេលព្រឹកឡើងនៅតែអត់ឃើញ ជនរងគ្រោះមកផ្ទះក៏ប្រាប់បងប្អូន ជួយដើររកទៀត ហើយខ្លួននឹងប្តីនាំគ្នាមករកនៅអូរឃ្លី ស្រាប់តែឃើញម៉ូតូជនរងគ្រោះនៅមាត់អូរ ពេលនោះខ្លួនក៏ដើរចូលទៅដល់មាត់អូរឃើញជនរងគ្រោះធ្លាក់ចូលទឹកអូរស្លាប់បាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំសំរោងលើ លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិនង បងប្អូន នៃសពបានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអ្វីផ្សេងទេ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច លោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះពិតជាឆក់ត្រីបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ប្រាកដមែន។ ដោយឡែកសពបានប្រគល់ជូនក្រុមគ្រួសារ ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...