លោកឧកញ៉ា ម៉េន កានី ផ្ដល់អង្ករ និងសម្ភារៈ១ចំនួន ដល់សាលាខណ្ឌព្រែកព្នៅ រដ្ឋបាលសង្កាត់ពញាពន់ និងសង្កាត់ពន្សាំង

0
1123

ភ្នំពេញ ៖ លោកឧកញ៉ា ម៉េន កានី នាយកក្រុមហ៊ុនGM Trading បាននាំយកអំណោយមាន អង្ករ និងសម្ភារៈ១ចំនួន ទៅឧបត្ថម្ភ ដល់សាលាខណ្ឌព្រែកព្នៅ រដ្ឋបាលសង្កាត់ពញាពន់ និងសង្កាត់ពន្សាំងដើម្បីយកទៅផ្ដល់ជូន ប្រជាពលរដ្ឋក្រីក្រខ្វះខាត ក្នុងមូលដ្ឋាន នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ។

អំណោយ ដែលក្រុមហ៊ុនGM Tradingបាន ប្រគល់ជូននៅពេលនោះ រួមមាន សម្រាប់សាលាខណ្ឌព្រែកព្នៅ អង្ករ២តោន ម៉ាស់៥ពាន់ អាល់កុល៥០ដប និងជែល៥០ដប។ ដោយឡែកសម្រាប់រដ្ឋបាលសង្កាត់ពញាពន់ និងសង្កាត់ពន្សាំង ទទួលបាន អង្ករ១តោន ម៉ាស១ពាន់ ជែល៥០ដប និងទឹកអាល់កុល៥០ដូចគ្នា។

លោកឧកញ៉ា ម៉េន កានី ដែលជាម្ចាស់អំណោយមានប្រសាសន៍ថា ការធ្វើអំណោយនាពេលនេះក្នុងបំណង រួមចំណែក ជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា​ក្នុងការទប់ស្កាត់ និងប្រឆាំងនៃការឆ្លងរីរាលដាលនៃវីរុសកូវីដ១៩ ដើម្បីជួយដល់ជនរងគ្រោះ នៅក្នុងមូលដ្ឋាន ស្របពេលដែល ជម្ងឺនេះកំពុងយារយីយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ម្យ៉ាងទៀតក៏ជាការចែករំលែកជូនដល់បងប្អូនយើង ក្នុងរដូវចូលឆ្នាំប្រជាពុទ្ធសានិកកម្ពុជាតែងតែធ្វើទានចែករំលែកជូនដល់អ្នកដែលខ្សត់ខ្សោយក្នុងរដូវបុណ្យទាន។ ជាមួយនេះ ក៏ដើម្បីឲ្យអ្នកដែលមានលទ្ធភាព មានជីវភាពធូរធារ ក្នុងសង្គម ឲ្យចេះគិតពិចារណា ពេលខ្លួន យើងមានលទ្ធភាព ត្រូវចេះចែករំលែកដល់អ្នកខ្សត់ខ្សោយ ខ្វះខាត ដែលនេះជាវប្បធ៌មរបស់ដូនតាយើង តាំងពីយូរលង់ណាស់មកហើយ ។

លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានថ្លែងអំណរគុណ បានថ្លែងអំណរគុណ ដល់ម្ចាស់អំណោយលោកឧកញ៉ា ម៉េន កានី ដែលមានចិត្ត សប្បុរស បានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ជាអង្ករ និងសម្ភារៈ ដល់រដ្ឋបាលខណ្ឌព្រែកព្នៅ សង្កាត់ពញាពន់និងសង្កាត់ពន្សាំង ទុកសម្រាប់ ផ្តល់ជូនដល់ជន ក្រីក្រនិងបងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ជួយដល់ជនរងគ្រោះដោយឧបទ្ទវហេតុ ផ្សេងៗ ដែលត្រូវការជំនួយជាចាំបាច់ នៅក្នុងខណ្ឌព្រែកព្នៅ ។

លោកបន្តថា អំណោយទាំងនេះធ្វើឡើងស្របពេល ដែលសង្គមកម្ពុជា ក៏ដូចបណ្ដាប្រទេសទូទាំងពិភពលោកពំពុងជួបវិប្បត្តិដោយសារជម្ងឺដ៏កាចសាហាវតាមរយៈការឆ្លងវីរីសកូវីដ១៩។ លោកអភិបាលខណ្ឌបានចាត់ទុកថា នេះគឺជា កាយវិការដ៏ប្រពៃនិង ជាគំរូសម្រាប់ ជនានុជន ទាំងឡាយ ដែលទង្វើនេះ ពិតជាបានរួមចំណែកក្នុងការជួយដោះស្រាយ ការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយសម្រាលបន្ទុកអាជ្ញាធរក្នុងមូលដ្ឋាន និង រាជរដ្ឋាភិបាលផងដែរ ស្របពេលដែលប្រជាពលរដ្ឋ ភាគច្រើនមិនបានចេញទៅប្រកបកិច្ចការងារ ដោយសារការភ័យខ្លាចការឆ្លងវីរុស១៩ ដ៏កាចសាហាវ៕

Facebook Comments
Loading...