អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ផ្តល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ១គ្រួសារ នៅសង្កាត់គោគរកា

0
865

ភ្នំពេញ ៖ គ្រឿងឧបភោគ បរិភោគ១ចំនួនរួមនិង ថវិកាចំនួន១លាន៧សែន៥ម៉ឺន រៀល ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ត្រូវបានលោក សុខ សម្បត្តិ ប្រធានកិត្តយសអនុសាខាកាកបាទកម្ពុជា ខណ្ឌព្រែកព្នៅ ព្រមទាំងក្រុមការងារ រួមនិងសប្បុរសជន១ចំនួនទៀត នាំយកទៅឧបត្ថម្ភដល់ ប្រជាពលរដ្ឋ ១គ្រួសារ នៅភូមិពុទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលរងគ្រោះដោយអគ្គីភ័យ កាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

អំណោយដែលចែកជូនគ្រួសាររងគ្រោះ នៅពេលនោះរួមមាន៖ រដ្ឋបាលខណ្ឌព្រែកព្នៅផ្តល់នូវអង្ករ៥០kg  មី២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ម៉ាស ៤ប្រអប់ ជែលលាងដៃ២ដប ទឹកសាប៊ូ ២ដប និងថវិកាចំនួន៥០០.០០០រៀល។លោក ហួត លាភពិសិដ្ឋ ក្រុមការងារចុះជួយសង្កាត់គោករកា ២០ម៉ឺនរៀល។ លោកប្រធានការិយាល័យសុខាភិបាលខណ្ឌ ១០០.០០០រៀល។ លោក ភោគ សុឃឿន អនុប្រធានការិយាល័យបរិស្ថាន ថវិកា ៥០.០០០រៀល។ រដ្ឋបាលសង្កាត់គោករកា អង្ករ ៥០គីឡូក្រាម និងថវិកា៤០០.០០០រៀល។ ៦-លោកស្រី មុំ ចាន់ដានី ប្រធានក្រុមការងារចុះជួយសង្កាត់គោករកា អង្ករ២០គីឡូក្រាម ទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរ មី១កេស ត្រីខ១យួរ សាប៊ូលាងដៃ៨ដុំ និងថវិកា៥០ម៉ឺនរៀល សរុបថវិកាចំនួន១លាន៧សែន ៥​ម៉ឺនរៀល។

ក្នុងឱកាសនោះ លោក សុខ សម្បត្តិ បានសម្ដែងនូវការសោកស្តាយចំពោះហេតុការណ៍ ភ្លើងឆេះផ្ទះដែលបានកើតឡើងលើគ្រួសារឈ្មោះសាំង រស់ នៅភូមិពុទ្រា ក្នុងសង្កាត់គោករការ។ លោក បញ្ជាក់ថាសមាគមកាកបាទក្រហមកម្ពុជា ខិតខំយកចិត្តទុកដាក់ ខ្លាំងបំផុតចំពោះប្រជាពលរដ្ឋ ទូទៅមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ក្នុងពេលដែលបងប្អូន ជួបប្រទះនូវឧបទ្ទវហេតុ ឬគ្រោះធម្មជាតិផ្សេងៗ ហើយនេះគឺជាក្តីកង្វល់មួយដែលត្រូវដោះស្រាយជាបន្ទាន់ ។

លោកប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ បានលើកឡើកថាគ្រោះភ្លើងឆេះផ្ទះ គឺជាគ្រោះដ៏ធំ ជាងបណ្ដាគ្រោះដ៏ទៃ ដូចពាក្យចាស់ ពោលថា«សូវស្លាប់បា កុំឲ្យស្លាប់មេ សូវលិចទូកកណ្ដាលទន្លេកុំឲ្យភ្លើង ឆេះផ្ទះ» បើឆេះផ្ទះហើយគឺគ្មានសល់អ្វីទាំងអស់។ ដូចនេះហើយបានជាអាជ្ញាធរ តែងតែក្រើនរំលឹកដល់បងប្អូន ឲ្យមានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះបញ្ហាអគ្គីភ័យ ដោយត្រូវប្រយ័ត្នគ្រប់ពេលវេលា ទាំងភ្លើង ចង្ក្រាន ភ្លើងទៀនធូប និងភ្លើងអគ្គិសនីជាដើម ព្រោះវាអាចកើតឡើងបានគ្រប់ពេលវេលា នៅពេលដែលយើងមានការធ្វេសប្រហែស។

សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១១ ខែមេសា វេលាម៉ោង៧និង ៤០នាទី ផ្ទះរបស់ គ្រួសារជនរងគ្រោះខាងលើត្រូវបានភ្លើងឆេះយ៉ាងសន្អោរសន្ធៅ ប៉ុន្ដែដោយមានអន្ដរគមន៍ ពីរថយន្ដពន្លត់អគ្គីភ័យ របស់ស្នងការរាជធានីភ្នំពេញ រហូតដល់ម៉ោង៨និង២០នាទី ត្រូវបានរលត់ទៅវិញមិនមានការឆ្លងរាដាលតៅផ្ទះប្រជាពលរដ្ឋផ្សេងទៀតឡើយ។ ប៉ុន្ដែពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វឡើយ ដោយគ្រាន់តែឆេះអស់ ប្រាក់ចំនួន៣០០ដុល្លារ ប្រាក់រៀល១លាន និងគ្រឿងអល្លង្គ័ការ រួមនឹងសម្ភារៈក្នុងផ្ទះ១ចំនួនទៀត ប៉ុណ្ណោះ។ បន្ទាប់ពីចែកអំណោយរួចលោកសុខ សម្បត្តិ និងក្រុមការងារបានអញ្ជើញទៅពិនិត្យស្នាក់ការគណបក្សសង្កាត់គោករកា ដើម្បីនិងរៀបចំធ្វើពីធីសម្ភោធក្នុងពេល ដ៍ខ្លីខាងមុខនេះ និងបានទៅសួរសុខទុកប្រជាពលរដ្ឋឆ្លងទន្លេក្នុងមណ្ឌលសុខភាពគោករកា ហើយបានផ្តល់ថវិការចំនួន២០ម៉ឺនរៀលផងដែរ៕

Facebook Comments
Loading...