នារីម្នាក់ជិះម៉ូតូដួលចូលកង់អ៊ិចស្កាវ៉ាទ័របែកក្បាលស្លាប់ភ្លាៗនៅកន្លែងកើតហេតុ

0
850

ភ្នំពេញ ៖ នារីជាបុគ្គលិកធនាគារMB Bankម្នាក់ជិះម៉ូតូ១គ្រឿងរអិលដួលចូលកង់អ៊ិចស្កាវ៉ាទ័របែកក្បាលស្លាប់ភ្លាៗនៅកន្លែងកើតហេតុអ្នកបើកបរបង្កត្រូវបានឃាត់ខ្លួន។ហេតុការគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុច មុខផ្សារងិនអានហៅផ្សារទំនប់ស្ថិតតាមបណ្តោយផ្លូវ លេខ៥៩៨ស្ថិតនៅក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សពនារីរងគ្រោះមានឈ្មោះ ស៊ិន សុនវត្តី ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារMB bankស្នាក់នៅផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធាភ្នំពេញ ជិះម៉ូតូម៉ាក់ឃ្លីក ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1AF 6599។

អ្នកបើកបរអ៊ិចស្កាឈ្មោះ ឆេង វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបើកអ៊ិចចស្កា វ៉ាទ័រស្នាក់នៅភូមិទូលចាន់ឃុំសំរោង ស្រុកសំរោងខេត្តតាកែវបើកអ៊ិចស្កាវ៉ាទ័រម៉ាក់ ហីយ៉ាន់ដាយ ពណ៌លឿង ពុំមានស្លាក់លខ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុ គេឃើញម៉ូតូ ជនរងគ្រោះនិងអ៊ិចស្កា វ៉ាទ័របានធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងលុះដល់មកចំណុចកេីតហេតុស្ត្រីរងគ្រោះជិះម៉ូតូខាងលើ ម្នាក់ឯងឡើងចិញ្ចើមផ្លូវដោយមានទឹកសើមៗក៏រអិលដួលចូលក្រោមកង់មុខអុិច ស្កាវ៉ាទ័រ កិនបណ្ដាលអោយបែកក្បាលស្លាប់ភ្លាមៗតែម្ដង នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុនិងទាក់ទងទៅជំនាញផ្នែកចរាចរណ៍ចុះមកធ្វើការវាស់វែងរួចបានយកវត្ថុតាងរថយន្តអ៊ិចស្កាវ៉ាទ័រនិងអ្នកបើកបរនឹងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់។

រីឯសពនារីរងគ្រោះសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនទៅឲ្យក្រុមគ្រួសារនឹងសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

 

Facebook Comments
Loading...