កូនលោកអធិកាក្រុងបាវិតផឹកស៊ីស្រវឹង បាញ់ម្ចាស់ហាងតន្ត្រីសំណាងដាណេក្រុងបាវិតបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់

0
856

ស្វាយរៀង ករណីបាញ់ប្រហារ ដោយមួយគ្រាប់បាញ់ទៅលើមេឃ និងមួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាងឈ្មោះ សឿន អាណេ អាយុជិត៤០ឆ្នាំ ចំក្បាលបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ កាលពីនៅវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះនៅក្នុងភោជនីយដ្ឋាន តន្ត្រីសំណាងដាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យត្រូវបានគេស្គាល់ថា ត្រូវជាកូនលោក កែវ គង់ អធិការនគរបាលក្រុងបាវិត ដោយមានតួនាទីជាមន្ត្រីនគរបាលទទួលផែនគ្រឿងញៀនឈ្មោះ កែវ ចិត្រា បាញ់ទៅលើ ស្ត្រីជាម្ចាស់ហាងខាងលើបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណាមដោយជនរងគ្រោះមិនសង្ឃឹមថារស់រានមានជីវិតនោះឡើយ។

សេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថា៖ក្រោយពីជនសង្ស័យឈ្មោះ កែវ ចិត្រា បានផឹកស៊ីស្រវឹង ហើយបង្កើតមានភ្លើងប្រចណ្ឌទៅលើសជនរងគ្រោះខាងលើ សង្ស័យជាស្រីកំណាន់ចិត្ត ដល់ថ្នាក់ហ៊ានយកកាំភ្លើងបាញ់ប្រហារ យ៉ាងព្រៃផ្សៃតែម្ដង។

ទោះជាយ៉ាងណាជនសង្ស័យបានធ្វើការគេចខ្លួន ក្រោយពេលធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ដោយមិនសង្ឃឹមថារស់នោះ រហូតដល់ម៉ោងប្រមាណ ១០យប់ថ្ងៃទី២០ ខែឆ្នូ  ឆ្នាំ២០១៩ នេះទើបបានចូលខ្លួនសារភាពទទួលកំហុសដែលខ្លួនបានប្រព្រឹត្តផងដែរ៕

Facebook Comments
Loading...