ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នេះតាមរយៈលោកស៊ូ ស៊ីវុត្ថា បាននាំយកនូវអំណោយរបស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដីចំនួន២០០ឡាន ចាក់ក្នុងបរិវេណទីធ្លាសាលាបឋមសិក្សាសំរោងត្បូង និងគម្រោងដាំដើមឈើបន្ថែមទៀតក្នុងបរិវេណសាលានេះ។
សាលាបឋមសិក្សាសំរោងត្បូង មានទីតាំងស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាលាឋមសិក្សាសំរោងត្បូង នេះមានមួយខ្នងធ្វើពីបេតុងប្រក់ក្បឿង មានបន្ទប់ចំនួន៤ ធ្វើខ្ពស់ពីដីព្រោះរដូវវស្សាមានទឹកភ្លៀងជន់លិច មិនអាចអោយសិស្សរៀនបាន។
អាណាព្យាបាល ក៍ដូចលោកគ្រូប្រចាំសាលាបឋមសិក្សាសំរោងត្បូង មានការត្រេកអរជាខ្លាំងដែលឯកឧត្តមឃួង ស្រេង តាមរយៈលោកស៊ូ ស៊ីវុត្ថា បានចាក់ដីចំនួន២០០ឡានក្នុងបរិវេណទីធ្លាសាលា ខ្ពស់ផុតពីទឹកភ្លៀងក្នុងរដូវវស្សា ដែលកន្លងមកពួកគាត់មានការព្រួយបារម្មណ៍ជាខ្លាំងចំពោះកូនៗរបស់ពួកគាត់ពេលដែលមករៀនម្តងៗនោះ។ អាណាព្យាបាល ក៍ដូចលោកគ្រូប្រចាំសាលាសូមថ្លែងអំណគុណ ចំពោះឯកឧត្តមឃួង ស្រេង និងលោកស៊ូ ស៊ីវុត្ថា ដែលបានចាក់ដី និងគម្រោងដាំដើមឈើបន្ថែមទៀតនោះ ហើយពួកគាត់សន្យាថា និងជួយថែរក្សាអោយបានគង់វង់តរៀងទៅ៕