មនុស្សពីរនាក់រងរបួសបណ្តាលមកពីរថយន្ត Hyoundaiបើកបុកម៉ូតូរឺម៉ក

0
1040

ភ្នំពេញ ៖ រថយន្ត Hyoundai បើកបរលឿន ហើយបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្នបុកម៉ូតូ រឺម៉ក បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃអង្គារទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខរណ្តៅដី តាកៅ លើផ្លូវមហាវិថីឈ្នះៗ ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តបង្កក្នុងហេតុការណ៍នេះម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខស្វាយរៀង 3A.0326 អ្នកបើកបរឈ្មោះ អត់ស្គាល់អត្តសញ្ញាណ (គេចខ្លួនពីកន្លែងកើតហេតុ)។ ចំណែកម៉ូតូរឺម៉ករងគ្រោះម៉ាក ស៊ីរូស ពណ៌ខ្មៅ (អត់មស្លាកលេខ )អ្នកបើកបរឈ្មោះ ទួន រ៉េន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិកំបេស ឃុំព្រែកល្ពាក់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងអ្នករួមដំណើរ ឈ្មោះ ធី ទិត្យ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិកងកាណឹង ឃុំទី៧ ស្រុកកងមាស ខេត្តកំពង់ចាម។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាពេលមកដល់កន្លែងកើតហេតុបានបុកជាមួយ Hyundai ពណ៌ស បើកបរក្នុងលឿន ហើយបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ រឺម៉ក ដែលបើកតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ហើយក្រោយកើតហេតុតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់។

ករណីនេះបណ្តាលឲមនុស្សរបួសធ្ងន់ចំនួន០១នាក់ និងស្រាល០១នាក់ ខូចខាតម៉ូតូរឺម៉កធ្ងន់០១គ្រឿង និងរថយន្តស្រាល០១ គ្រឿង។ មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្ត Hyoundai បើកបរលឿន ហើយបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុរថយន្តបង្កនិងម៉ូតូរ៉ឺម៉ករងគ្រោះត្រូវបានប៉ូលិសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...