សមត្ថកិច្ចចំរុះខណ្ឌព្រែកព្នៅ ដាក់គោលដៅចល័តឆែកឆេ តាមមូលដ្ឋានដើម្បីទប់ស្កាត់ចលនារបស់សមាជិកឧទ្ទាម

0
963

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះរបស់ខ្លួន យាមកាមក្នុងមូលដ្ឋានយ៉ាងយកចិត្តទុកដាក់ ដោយដាក់គោលដៅចល័តឆែកឆេអាវុធជាតិផ្ទុះនិងស្វែងរកវត្ថុល្មើសច្បាប់ផ្សេងៗទៀតដូចជាថ្នាំញៀននិងកាំបិតពូថៅ វិទ្យុទាក់ទង ជារៀងរាល់យប់ ដើម្បីទប់ស្កាត់និងការពារចលនាបះបោរបស់សមាជិកក្រុមឧទ្ទាម សម រង្ស៊ី ដែលកំពុងប្រកាសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។

ជាមួយគ្នានោះលោកជា ខេមា អភិបាលរងខណ្ឌនិងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ បានដឹកកម្លាំងប្រដាប់អាវុធទាំងនគរបាល និងកម្លាំងប្រជាការពារភូមិប្រចាំសង្កាត់ចំនួន៥០នាក់ ត្រូវបានបែងចែកគោលដៅយាមល្បាតចល័តយ៉ាងម៉ឺងម៉ាត់មានរថយន្ត និងម៉ូតូជិះយាមល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកជា ខេមា បានឲ្យដឹងថា តាមប្រសាសន៍ថ្នាក់ដឹកនាំត្រូវត្រួតពិនិត្យទាំងថ្ងៃទាំងយប់ចំពោះវិទ្យុទាក់ទងដែលមិនមែនសមត្ថកិច្ច ឬម៉ូតូកង់បី ដែលមានដោតទង់ជាតិ ត្រូវឃាត់យកមកសួរនាំនិងធ្វើរបាយការណ៍ ក្រែងអាចមានក្រុមបក្សប្រឆាំងទាំងនោះមកបន្លំជាកងកម្លាំងប្រដាប់អាវុធដើម្បីកែច្នៃបំភ្លៃ សភាពដោយរូបភាពណាមួយនៅក្នុងថ្ងៃទី៩ ខែវិច្ឆិកានេះ៕

Facebook Comments
Loading...