សាលារាជធានីភ្នំពេញសេចក្តីជូនដំណឹងការស្ថាបនាផ្លូវថ្មើរជើង និងសួនសាធារណៈនៅជុំវិញបឹងសំរោង

0
1947

ភ្នំពេញ ៖ យោងអនុក្រឹត្យលេខ៦៥ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីការកំណត់ផ្ទៃបឹងសំរោង ស្ថិតក្នុងឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល ជាសម្បត្តិសាធារណៈរបស់រដ្ឋ- ប្លង់សាងសង់ផ្លូវថ្មើរជើង និងសនសាធារណៈ ជុំវិញបឹងសំរោង ស្ថិតនៅសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌ័ព្រែកព្នៅ រាជធានីភ្នំពេញ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ របស់រដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថាដើម្បីកែលម្អសោភ័ណភាពផ្ទៃបឹងសំរោង ឱ្យមានលក្ខណៈល្អប្រសើរសម្រាប់ជាទីកន្លែងដើរលំហែរបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការស្ថាបនាផ្លូវថ្មើរជើង និងសួនសាធារណៈនៅជុំវិញបឹងសំរោង ស្ថិតនៅសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងការអនុវត្តគម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងធ្វើការកំណត់ព្រំផ្ទៃបឹងសំរោង ស្របតាមចំណុច់និយាមកានៃអនុក្រឹត្យលេខ ៦៥

អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៨ និងបានដោះស្រាយគោលនយោបាយនូវផលប៉ះពាល់ជូនប្រជាពលរដ្ឋដែលអាស្រ័យផលឿង និងស្រះចិញ្ចឹមត្រីនៅលើផ្ទៃបឹងសំរោង ប៉ុន្តែនៅសេសសល់ប្រជាពលរដ្ឋមួយចំនួនទៀតដែលកាន់កាបផ្ទៃបឹងដោយខុសច្បាប់ នៅមិនទានអញ្ជើញចូលរួមសហការដោះស្រាយ។

ដូច្នេះ ដើម្បីឱ្យការស្ថាបនាផ្លូវថ្មើរជើង និងសួនសាធារណៈនៅជុំវិញបឹងសំរោងដំណើរការដោយរលូននិងឆាប់រហ័ស ស្របតាមផែនការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលកាន់កាប់ដីនៅលើផ្ទៃបឹងសំរោងទាំងអស់ យកឯកសារពាក់ព័ន្ធមកបង្ហាញនៅទីចាត់ការ៍កិច្ចការច្បាប់ និងសិទ្ធិមនុស្សសាលារាជធានីភ្នំពេញ (អគាររដ្ឋបាលសាងសង់ថ្មីជានទី៧) និងទំនាក់ទំនងលោក កាំង លាងត្រី (លេខទូរស័ព្ទ០១២ ៥១៣ ៧៨៤) ដើម្បីឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញពិនិត្យ វាយតម្លៃ ព្រមទាំងចុះវាស់វែងលើទីតាំងកាន់កាប់ផ្ទៃបឹងសំរោង ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយគោលនយោបាយជួន។

ការប្រគល់ឯកសារ និងការចុះវាស់វែងនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។ ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងការកាន់កាប់ដីនៅលើផ្ទៃបឹងសំរោងទាំងអស់ អញ្ជើ​ញរួសរានចូលរួមស៍ហការឱ្យបានទាន់ពេលវេលា។ ផុតថ្ងៃឱសានវាទខាងលើរដ្ឋបាលរាជធានីភ្នំពេញ នឹងមិនសម្របសម្រួល ឬដោះស្រាយសំណូមពរណាមួយឡើយ៕

Facebook Comments
Loading...