សួន ចាន់នី និងអេអាំម៉ារីន ភូថង ឡើងសាកស្នៀតគុនជាមួយ​កី​ឡា​ករ​ថៃ និងអ៊ីរ៉ង

0
1032

ភ្នំពេញ ៖ កីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ឡើង​តតាំ​ងនិងកីឡាករឡាវថៃម៉ាំកនឡេក ខណៈកីឡាករជើងខ្លាំងស្រករក្រោយអេអាំម៉ារិន ភូថង អ្នកប្រដាល់​នៃក្លិបអេភូថងកីឡា ត្រូវជួបជាមួយកីឡាករអ៊ីរ៉ង់Ajat Jamal ក្នុង​លក្ខណៈមិត្តភាពអន្តរៈ​ជាតិ​លើ​សង្វៀន​ស៊ីអិនស៊ី នាថ្ងៃអា​ទិត្យ​ទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។

កីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករថៃឈ្មោះ ម៉ាំកនឡេក ក្នុងប្រភេទ​ទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថា​កីឡា​ករ​ថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែបើកីឡាករកម្ពុជាសួន ចាន់នី វិញមួយ​រយះ​ចុងក្រោយនេះក្នុង​ពិភព​​ប្រដាល់ គ្មាន​អ្នកណា​មិន​ស្គាល់ស្នាដៃ និង​កេរ្តិ៍​​ឈ្មោះ​របស់​គេ​នោះ​ឡើយ​ ជាក់ស្ដែង​នៅ​លើ​សង្វៀន​ស្ទើរ​គ្រប់​ប៉ុស្ដិ៍​សូត្រ ប៊ុនធី​ បាន​ឡើងប្រកួតឈាន​មកដល់​គូ​ឯកដែ​ល​ជា​គូ​ទស្សន៍ទាយ និង​ជា​គូ​ដណ្តើមខ្សែ​ក្រ​វាត់​ទៀតផង​ហើយ មិន​ដែលលក់តម្លៃខ្លួន​ក្នុង​ការប្រកួតទេកន្លងមកនោះទេ។

ពេល​ឡើងប្រកួត​ម្តងៗមិនថាតែប្រកួតដណ្តើមខ្សែក្រវ៉ាត់ឫ ប្រកួតលក្ខណមិត្ត​ភាព​ទេ​គឺ តែង​តែ ប្រកួត​មិន​លាក់​កម្លាំងនោះឡើយ។​ស្របគ្នា​ដែលកីឡាករសួន ចាន់នី ​ឡើ​ង​រេញ​ពេល​ណា​ក៏បាន​បង្ហាញ​ភាព​ខ្លាំង​ហើយ​ដណ្ដើ​ម​បាន​ជ័យជម្នះលើ គូប្រកួតជាច្រើន​ផងនោះ ទើប​កាន់តែ​ធ្វើ​ឲ្យ​កីឡាកររូប​នេះ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នកខ្លាំងស្រករក្រោយជា​ច្រើនផងដែរ​។ អ្នក​ប្រដាល់​មានដៃវែងជើងវែងសូត្រ ប៊ុនធី ជាអ្នក​ប្រដាល់ជើងខ្លាំង​ទម្ងន់​មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជា​ច្រើន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។ ចាំមើលកីឡាករសួន ចាន់នី ជា​អ្នកឈ្នះឬកីឡាករថៃម៉ាំកនឡេក?។

ដោយឡែកកីឡាករស្រករក្រោយអេអាំម៉ារីន ភូថង គេ​និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករអ៊ីរ៉ង់Ajat Jamal ដែលកីឡាករទាំង២នាក់នេះ​មិនដែលជួបគ្នា​ទេកន្លង​មក ហើយគេមិនទាន់ដឹងថាកីឡាករអ៊ីរ៉ង់ម្នាក់នេះ​មានស្នៀតប្រកួតរបស់គេខ្លាំងប៉ុណ្ណានោះដែរ តែយ៉ាងណាជួបជាមួយកីឡាករជើងខ្លាំងកម្ពុជាអេអាំម៉ារីន ភូថង ពិតជាមិនងាយ​ស្រួល​យក​​ឈ្នះ​នោះ​ឡើយ។

អេអាំម៉ារីន ភូថង គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុងតែ​ចាប់អារម្មណ៍ចំពោះ​ស្នៀត​គុនរបស់​កីឡាករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀត​ខ្លាំង​ទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករអេអាំម៉ារីន ភូថងផ្តួល​ដៃគូជា​បន្ត​បន្ទាប់ទាំង​កីឡាករ​ជើ​ង​ចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួត​លក្ខ​ណៈមិត្ត​ភាពអន្តរជាតិ។ ​ចាំមើលរវាងអេអាំម៉ារីន ភូថង និងកីឡាករអ៊ីរ៉ង់Ajat Jamal ​នេះន​រណា​ជា​អ្នកឈ្នះ?៕

Facebook Comments
Loading...