ឈុត សេរីវ៉ាន់ថង និងកីឡាករអេលិត សាន់ ជួបគ្នាដណ្តើមពានម៉ា សេរី រង្វាន់ប្រាក់១០០០ដុល្លា

0
994

ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករជើងខ្លាំងស្រករក្រោយដូចគ្នា អេលិត សាន់ អ្នកប្រដាល់របស់ក្លិបឆ្មាសសែនសុខ ដើម្បីដណ្តើមពានរង្វាន់ម៉ា សេរី ប្រាក់១០០០ដុល្លា នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

កីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង ត្រូវជួបជាមួយកីឡាករអេលិត សាន់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះជាកីឡាករជើងថ្មីទើបនិងឡើងកូដដូចគ្នា។ កីឡាករឈុត សេរីវ៉ាន់ថង គេជាកីឡាករជើងថ្មីមែនតែគេចេះក្បាច់គ្រប់ស្នៀត ទាំងស្នៀតកណ្តាប់ដៃ កែង ជើងទាត់ និងជង្គង់ គេអាចប្រើបានទាំងអស់ ហើយខ្លាំងទៀតផង ជាមួយនិងមានកម្លាំងស៊ុហ្វខ្លាំងផងនោះ ការប្រកួតកន្លងមកបានធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកចុះចាញ់ជាបន្តបន្ទាប់។

បច្ចប្បន្នកីឡាករឈុន សេរីវ៉ាន់ថង វាយឡើងជាលំដាប់ហើយបានឈ្នះពានដែលកីឡាករមួយចំនួនប្រកួតស្ទើរតែបញ្ចប់អាជីពរបស់ខ្លួនទៅហើយមិនបានឈ្នះពាន និងខ្សែក្រវាត់អ្វីសោះនោះ។ ការប្រកួតមួយប្រកួតទៅមួយប្រកួតឈុត សេរីវ៉ាន់ថង មានការរីកចំរើនវិជ្ជាគុនរបស់គេជាលំដាប់ ដែលកំពុងធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ជាខ្លាំង និងនៃការប្រកួតម្តងៗរបស់គេនោះ។

រីឯកីឡាករស្រករក្រោយអេលីត សាន់ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំងទាំងដៃទាំងជើងផងដែរ ពិសេ​សស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយអេលីត សាន់ បើ​ហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេជាក់ជាមិនខាន។

ការប្រកួតកន្លងមកកីឡាករអេលីត សាន់ មិនត្រឹមតែមាន​ស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ​ សម្រាប់​ការជួបគ្នារវាង ​អេលីត សាន់ និងឈុត សេរីវ៉ាន់ថង នេះមិនមាន​នរណា​ហ៊ានទស្សទាយមុនថា​នរណាជាអ្នកទ​ទួល​បាន​ជ័យជម្នះនោះឡើយ ព្រោះកីឡាករទាំងពីរជាអ្នកប្រដាល់​ជើង​ថ្មីដែលទើបនិងឡើងកូដដូចគ្នា គឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ តែបើកីឡាករម្នាក់ណាវាយរាងមើលងាយគូប្រកួតនោះច្បាស់ជាចាញ់មិនខាន។ ចាំមើលរវាងកីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង និងកីឡាករជើងថ្មីអេលិត សាន់ នរណាជាអ្នកឈ្នះទទួលបានពានមួយនេះ?៕

Facebook Comments
Loading...