Keylor Navas ចេញ​ពី​ក្លឹប Real Madrid ហើយក្រោយ​ពី​ចាយ​ពេល​អស់ ៥ ឆ្នាំ​

0
1049

បរទេស ៖ យោង​តាម​របាយការណ៍​ពី El Chiringuito TV ​បាន​បង្ហើប​ថា​ក្លឹប Paris Saint-Germain កំពុង​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​ការ​នាំ​យក​អ្នកចាំទី Keylor Navas ចេញ​ពី​ក្លឹប Real Madrid ហើយ ជាមួយ​ការ​ចំណាយ​ថវិកា​ប្រមាណ ១៣ លាន​អឺរ៉ូ​ដើម្បី​បញ្ចប់​រឿង​នេះ។

Navas ដែល​ស្ថិត​ក្រោយ​ស្រមោល​របស់ Courtois ហាក់​មិន​ចង់​បន្ត​ជាប់​ឈ្មោះ​ជា​អ្នកចាំទី​ដៃ​ទី​ពីរ​ទៀត​នោះ​ទេ ហើយ​ក៏​រើ​បម្រាស់​ចង់​មក​ស្រវា​យក​ជម្រើស១១ នាក់​ដំបូង​នៅ​ក្លឹប​បារាំង​ជំនួស​វិញ។តាម​រយៈ​កិច្ច​ព្រមព្រៀង​នេះ​ដែរ ប្រភព​បន្ត​ថា​អាច​ជា​ស្ថិត​លើ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ ក្រោយ​ពី​ចាយ​ពេល​អស់ ៥ ឆ្នាំ​នៅ​ក្លឹប Real Madrid កន្លង​មក៕

Facebook Comments
Loading...