ក្លឹប​យក្ស Juventus ទុករយៈពេលឲ្យ Man Utd ១សប្តាហ៍ បើចង់បានPaulo Dybala

0
886

កីឡាបរទេស ៖ របាយការណ៍​ចុង​ក្រោយ​បង្អស់​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស Juventus ​បាន​ផ្តល់​ពេលវេលា​ពិចារណា​ក្នុង​ការ​ចរចា​សម្រាប់​ភាគី​ខាង​ក្លឹប Man Utd ត្រឹម​រយៈ​ពេល១សប្តាហ៍​តែ​ប៉ុណ្ណោះ ជុំវិញ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម Paulo Dybala។

កីឡាករ​អាហ្សង់ទីន​កន្លង​មក​រង​ដំណឹង​ល្ហិចល្ហៀង​ថា​ United ចង់​ជះ​លុយ​ធំ​នាំ​រូប​គេ​មក​ប្រលូក​នៅ Premier League ​រដូវ​កាល​ថ្មី ​ក្រោយ​ពី​វត្តមាន​នៃ Romelu Lukaku ​ហាក់​កាន់​តែ​កៀក​ជិត​ក្នុង​ការ​ផ្លាស់​ចេញ​ទៅ Inter Milan។Tuttosport ​បាន​សង្កត់​ធ្ងន់​ថា​បិសាច​ក្រហម​នឹង​បាត់បង់​ឱកាស​ចរចា​អ្វី​ទាំង​អស់ ហើយ​ត្រូវ​បង្វែរ​ទៅ​គោលដៅ​ថ្មី​ប្រសិន​ក្នុង​ថេរវេលា​កំណត់ មិន​អាច​ចរចា​ត្រូវរ៉ូវ​ជាមួយ​ភាគី​ខាង​ក្លឹប Juventus។

រំឭក​ថា​សម្រាប់ Inter ដែល​ចង់​បាន Lukaku ​ក៏​កំពុង​រកាំរកូស​លើ​តម្លៃ​ខ្លួន ៨០ លាន​ផោន​ដែល​បិសាច​ចង់​បាន រុញ​ច្រាន​ឲ្យ​ការ​ប្រកាស​កិច្ច​ព្រមព្រៀង​ផ្លូវការ​ត្រូវ​ពន្យារពេល៕ 

Facebook Comments
Loading...