ហ្វាវសាហាវម្លេះរថយន្ត២គ្រឿងបុកគ្នា ខ្ទាតតៃកុងចេញមកក្រៅរបួសធ្ងន់

0
767

ខេត្តកណ្ដាល ៖  មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ត ២គ្រឿងបុកគ្នាលាន់ដូចរន្ទះបាញ់ បណ្តាលអោយបុរស០១នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង០៣ និង១០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំនុចលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២១-២២ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុខាងលើ មានរថយន្ត ០១គ្រឿង ម៉ាកក្រេនតូប្រភេទសណ្តោង ក្បាលពណ៌ខៀវខ្ចី ពាក់ផ្លាកលេខ ភ្នំពេញ 3C.9202 ទ្រុងពណ៌ក្រហម ផ្លាកលេខ ព្រះសីហនុ 4A.0796  អ្នកបើកបរ ឈ្មោះ ភេន សុភ័ក្រ ភេទប្រុស អាយុ ២៦ ឆ្នាំ (ខ្មែរ)មានទីលំនៅភូមិ ព្នៅ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ទិសដៅពីលិចទៅកើត) របួសធ្ងន់។

ពេលបើកមកដល់កន្លែងកើតហេតុបានបុកជាមួយ រថយន្ត ០១គ្រឿង មិនស្គាល់អត្តសញ្ញាណ រួចក៍បន្តមកបុករថយន្ត០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទសណ្តោង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D.5577 ដែលបើក(ទិសដៅពីកើតទៅកើត) អ្នកបើកបរ ឈ្មោះ នៅ សុភ័ក្រ្ត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ(ខ្មែរ) មានទីលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មិនមានរបួស។

បន្ទាប់ពីកើតហេតុកម្លាំងសម្ថតកិច្ចបានមកដល់កន្លែងកើតហេតុឃើញអ្នកបើកបររងរបួសធ្ងន់០១នាក់ ក៍បានឲ្យរថយន្តសាម៉ុយដឹកយកទៅមន្ទីពេទ្យភ្នំពេញ ចំណែករថយន្ដខូចខាតចំនួន០២គ្រឿងបានបញ្ចូនទៅរក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយរងចាំអោយភាគីទាំងសងខាងចូលដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...