ភ្ញាក់ផ្អើលជា​ខ្លាំងសម្រាប់​រូបភាព​មួយ​សន្លឹក​របស់​Gareth Bale ​បំពាក់​ដោយ​ឈុត​នៃ​ក្លឹបJiangsu Suning ​របស់​ប្រទេស​ចិន

0
906

បរទេស ៖ រូបភាព​មួយ​សន្លឹក​របស់​ Gareth Bale ​បំពាក់​ដោយ​ឈុត​នៃ​ក្លឹប Jiangsu Suning ​របស់​ប្រទេស​ចិន បាន​ផ្ទុះ​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង​សម្រាប់​អ្នក​គាំទ្រ​កីឡាករ​សញ្ជាតិ​វែល​និង​ក្លឹប Real Madrid។

កីឡាករ​វ័យ៣០ ឆ្នាំ​ត្រូវ​បាន​អ្នកចាត់ការ​លោក Zinedine Zidane និយាយ​ដល់​ការ​ចែកផ្លូវ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ រហូត​ផ្ទុះ​ការ​ឆ្លើយតប​ពាក្យ​សម្តី​របស់​អ្នករត់ការ​របស់ Bale ដែល​ចោទ​ថា Zidane បាន​និយាយ​ពាក្យ​ដែល​មិន​គួរ​ឲ្យ​គោរព។តាម Sportsmail ​បាន​សង្កត់​ធ្ងន់​បន្ថែម​ទៀត​ថា​អនាគត​របស់ Bale ជាមួយ​ការ​ផ្លាស់​ទៅ​ទ្រនំ​ចិន កាន់​តែ​មាន​ភាគរយ​ខ្ពស់ ក្រោយ​លេចចេញ​នូវ​រូបភាព​ដូច​បាន​បង្ហាញ មាន​ការ​ចែកចាយ​ពេញ​ Twitter។ តាម​របាយការណ៍​កន្លង​មក ប្រសិន​ភាគី​សងខាង​ព្រមព្រៀង នោះ Bale នឹង​ស៊ី​ថ្លៃ​ដល់​ទៅ ១លាន​ផោន/សប្តាហ៍ ខ្ពស់​ជាង Messi ​បាន ៩០០ ០០០ ផោន/សប្តាហ៍​នៅ Barcelona៕

Facebook Comments
Loading...