គណបក្សប្រជាជនកម្ពុជា ធ្វើតែអំពើល្អ ស្រលាញ់សន្តិភាព ស្រលា​ញ់​ការកសាងប្រទេស

0
1002

ភ្នំពេញ ៖ ​គណបក្សប្រជាជនកម្ពុជា ធ្វើតែអំពើល្អ ស្រលាញ់សន្តិភាព ស្រលាញ់ការកសាង រួមសុខរួមទុកជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។

ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សខណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំក្រុមការងារចុះជួយខណ្ឌព្រែកព្នៅប្រចាំខែមិថុនា និងទិសដៅខែកក្កដា នៅមន្ទីរបក្សខណ្ឌព្រែកព្នៅ។

លោកប្រធានគណៈកម្មាធិការបក្សខណ្ឌ បាន​បន្ថែមថាសូម​ឲ្យ​មន្ដ្រី​ទាំងអស់ ជាពិសេស​សមាជិក​ក្រុមការងារ​ចុះ​ជួយ​សង្កា​ត់​ទាំង​៥ ត្រូវ​បន្ដ​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ជាប្រចាំ​ពិសេសនៅក្នុងរដូវទឹកតម្លើងនេះ។ លោកបន្តថាក្រុមការងារ​ទាំងអស់​ត្រូវ​បន្ត​សហការ និង​សាមគ្គីភាព​ផ្ទៃក្នុង ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ផ្សេងៗ មិនប្រកាន់និន្នាការនយោបាយឡើយ ដើម្បីឲ្យប្រជាពលរដ្ឋមានការកក់ក្តៅ។

លោកបញ្ជាក់ថា ទន្ទឹបនឹងប្រ​ទេសជាតិយើងកំពុង​តែមាន​ការអភិវឌ្ឍឥតឈប់ឈរនេះ យើងត្រូវរួមគ្នាប្រឆាំងអំពើពុករលួយ​ ​ទៅពី​ខ្លួន​យើងជាមុនសិន មិនត្រូវមើលឃើញតែ​កំហុ​ស​អ្នកដ៍ទៃនោះទេ។ ក្នុងនោះផងដែរលោកសុខ សម្បត្តិ ក៍បានលើក​ឡើង​ពី​ស្មា​រតី​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ក្រុម​ការងារ​ទាំង​អស់​នៅ​​​ខណ្ឌព្រែកព្នៅដែលតែង​តែ​អនុ​វត្ត​នូវ​គោល​នយោបាយ​ទិស​ដៅ​របស់​គណ​បក្ស​ ​ពិសេស​ជា​ទូទៅ​មាន​មនោ​ស​ញ្ចេ​ត​នា​ជាប់​ជាមួយ​ប្រជា​ពលរដ្ឋទូ​ទៅ ដូច​អ្វី​ដែល​​ស​ម្តេ​ច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​គិត​គូ​ពី​ប្រទេ​ស​​ជាតិ​និង​ប្រជា​ពលរដ្ឋ​ ​ខិតខំ​នាំ​មក​នូវ​សន្តិ​ភាព​ ​និង​ការ​អភិវឌ្ឍ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​សម្រាប់​ប្រទេស​ជាតិ​និង​ប្រជា​ពលរដ្ឋ​ទាំងមូលនាពេលបច្ចប្បន្ននេះ​។

ជាចុងក្រោយលោកប្រធានគណៈកម្មាធិការបក្សខណ្ឌ ក្រុមការងារ​ទាំងអស់​ត្រូវ​បន្ត​សហការ និង​សាមគ្គីភាព​ផ្ទៃក្នុង ក្តាប់ឲ្យបាននូវសភាពកាតាមមូលដ្ឋាន តើមានបញ្ហាអ្វី ពួកគាត់ត្រូវការអ្វី សូមណូមពរអ្វី ហើយត្រូវបង្កលក្ខណៈងាយស្រួលនូវសេវាសាធារណៈដែលគាត់ត្រូវការ គ្រប់ការងារទាំងអស់ថ្ងៃនេះយើងធ្វើបានល្អហើយ ថ្ងៃស្អែកបើមិនបានលើសហ្នឹង ក៍បានត្រឹមម្សិលមិញដែរ កុំឲ្យការងារដើថយក្រោយឲ្យសោះ៕

Facebook Comments
Loading...