លោកតាម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

0
1345

ភ្នំពេញ ៖ លោកតាម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តម៉ាក ហ៊ីយ៉ាន់ដាយបុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១៤ និង០០នាទី ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខក្លោងទ្វារវត្តចន័្ទបុរីវង្ស លើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E.0678 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូ ០១គ្រឿង ម៉ាកហុងដាខ្លឹប(គុប) ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល1A.9719 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅកើតទៅលិច(បត់ឆ្លងផ្លូវ) ត្រូវរថយន្តបុកអូសប្រមាណជាង១០ម៉ែត្រ របូតម៉ាស៊ីនចេញពីតួ។

អ្នកបើកបររថយន្តឈ្មោះ សរ អ៊ូរ ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១១០ ភូមិពាន់វត្ត ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង(អ្នកបើកបរឃាត់ខ្លួន)។ អ្នកបើកបរម៉ូតូឈ្មោះ ទូច ព្រឹម ភេទប្រុស អាយុ ៧៥ឆ្នាំ ស្នាក់នៅភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(ស្លាប់) ក្រោយកើតហុតុត្រូវាបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបណ្តាលឲមនុស្សស្លាប់០១នាក់ ខូចខាតរថយន្តស្រាល០១គ្រឿង នឹងម៉ូតូធ្ងន់០១គ្រឿង។ ហើយករណីនេះកម្លាំងយើងបានប្រគល់អោយជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

Facebook Comments
Loading...