ភ្នំពេញ ៖ កីឡាករផាន់ គ្រាន់ អ្នកប្រដាល់នៃពុទ្ធសេរីវង្សពោធិសែនជ័យ និងកីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ជួបជាមួយកីឡាករថៃចេកនួន ឌែងយីម និងកីឡាករភិតសាយហ្វា ស.ច.វីឈីតប៉ែតទីវ ក្នុងវគ្គជម្រុះជុំទី២ឆ្ពោះទៅដណ្តើមខ្រែក្រវាត់ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម នាថ្ងៃអាទិត្យទី២០ ខែមករា ឆ្នាំ២០១៩នេះ នៅសង្វៀនស៊ីអិនស៊ី។
កីឡាករផាន់ គ្រាន់ ជួបជាមួយកីឡាករថៃចេកនួន ឌែងយីម នេះត្រូវបានអ្នកតាមដានអៈអាងថា មានភាគរយឈ្នះតិចលើកីឡាករជើងខ្លាំងថៃម្នាក់នេះ បើទោះជាផាន់ គ្រាន់ គេជាអ្នកប្រដាល់ ជោកជាំជាមួយនឹងសង្វៀនក៍ដោយ ហើយម្យាងទៀតប្រមាណជាបីបួនប្រកួតចុងក្រោយគេធ្វើមិនបានល្អនោះទេ។
ចំណែកកីឡាករថៃចេកនួន ឌែងយីម គេធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើលើក ហើយក៍ធ្លាប់បានប្រកួតចាញ់និងឈ្នះលើកីឡាករកម្ពុជា ជាច្រើននាក់ផងដែរ ស្នៀតខ្លាំងរបស់គេគឺជង្គង់ និងស្នៀតទាត់កាត់ ក្នុងជុំទី១គេបានយកឈ្នះលើកីឡាករពុយ វណ្ណៈ ដោយពិន្ទុមាន៣ពិន្ទុក្នុងដៃ។ រីឯកីឡាករផាន់ គ្រាន់ស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃ និងជង្គង់ផងដែរ ក៍ប៉ុន្តែគ្រាន់តែគេមានកម្ពស់រាងទាបបន្តិចប៉ុណ្ណោះ ការប្រកួតជុំទី១គេបានចាញ់កីឡាករថៃភិតសាយហ្វា ស.ច.វីឈីតប៉ែតទីវ ដោយស្វ័យប្រវត្តិព្រោះគេមិនអាចសម្រកទម្ងន់បានមាន១ពិន្ទុប៉ុណ្ណោះ។ ចាំមើលកីឡាករផាន់ គ្រាន់ និងចេកនួន ឌែងយីម នរណាជាអ្នកឈ្នះបាន៣ពិន្ទុបន្ថែម?។
ដោយឡែកកីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃភិតសាយហ្វា ស.ច.វីឈីតប៉ែតទីវ ក្នុងវគ្គជម្រុះជុំទី២ផងដែរ កីឡាករថៃភិតសាយហ្វា ស.ច.វីឈីតប៉ែតទីវ ម្នាក់នេះគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង តែយ៉ាងណាកីឡាករថៃម្នាក់នេះប្រកួតខ្លាំងលក្ខណមិត្តភាពប៉ុណ្ណោះ ចំណែកលែងខ្សែក្រវាត់មិនសូវជោគជ័យនោះទេ។
រីឯកីឡាករពុយ វណ្ណៈ អាចនិយាយបានថាគេជោគជាំនិងសង្វៀនហើយ ប្រការប្រកួតលក្ខណមិត្តភាពជាមួយកីឡាករបរទេស ស្ទើរតែរាល់សប្តាហ៍ទៅហើយ ស្នៀតប្រយុត្តិរបស់គេល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ ទាត់ជើងក្រោម និងកែង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយធ្ងន់ថែមទៀត។ តែយ៉ាងណាកីឡាកតពុយ វណ្ណៈ ក៍មិនជោគជ័យក្នុងការប្រកួតដណ្តើមខ្សែក្រវាត់នោះដែរពេលខ្លះឆ្លងមិនផុតវគ្គជម្រុះផង តែគេប្រកួតលក្ខណមិត្តភាពល្អ ដោយគូប្រកួតដែលជួបគេម្តងៗមិនសូវមានកីឡាករណាផ្តួលគេបានឡើយ។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះបាន៣ពិន្ទុបន្ថែមក្នុងជុំទី២ឬកីឡាករថៃភិតសាយហ្វា ស.ច.វីឈីតប៉ែតទីវ៕