ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0
1267

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួន ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១០ និង៣០នាទី ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះទី១.ឈ្មោះ សួន ចន្ថា  ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកក្តី ឃុំព្រែតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ទី២.ឈ្មោះ សួន ចន្ទី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកក្តី ឃុំព្រែតាទែន ស្រុកពញាឮ ខេត្តកណ្តាល។សម្ភារៈដកហូត១.ម៉ូតូម៉ាក Honda C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CL-0636 ចំនួន ០១គ្រឿង។ ២.ទូរស័ព្ទចំនួន ០២គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ  លុះដល់វេលាម៉ោង១០ និង៣០នាទី ស្រាប់តែប្រទះឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាក Honda C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CL-0636 ក្នុងទិសដៅពីជើងទៅត្បូង ដោយមានការសង្ស័យកម្លាំងយើងក៏ធ្វើការឃាត់ត្រួតពិនិត្យ និងធ្វើតេស្តរកមើលសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល គឺវិជ្ជមាន(មានសារធាតុញៀនក្នុងខ្លួន) ភ្លាមនោះកម្លាំងយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសារសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Facebook Comments
Loading...