ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តុ៍នគរបាលរដ្ឋបាលពន្សាំង ឃាត់ខ្លួនករណីរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន

0
941

ភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តុ៍នគរបាលរដ្ឋបាលពន្សាំង ធ្វើការឃាត់ខ្លួន ក្នុងករណីរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៥ និង៣០នាទីត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់នេះទី១.ឈ្មោះ មិត្ត មី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងប្រិយ៍ ឃុំក្សេមខ្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទី២.ឈ្មោះ ឆុន សិត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំបូកស ឃុំក្សេមខ្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សម្ភារៈដកហូត១.ក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០២កញ្ចប់ថងធំល្មម។ ២.ម៉ូតូម៉ាកC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-៩២២០ ចំនួន ០១គ្រឿង។ ៣.ក្រដាសប្រាក់ដុល្លាក្លែងក្លាយ(១០$)ចំនួន ០២សន្លឹក។ ៤.ប្រាក់រៀលចំនួន ៣០០,០០០រៀល ៥.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ៦.ទូរស័ព្ទម៉ាកណូគាចុចពិល ពណ៌ខ្មៅចំនួន ០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងប៉ុស្តុ៍នគរបាលរដ្ឋបាលពន្សាំង បានចេញល្បាតក្នុងភូមិសាស្ត្រ លុះដល់ត្រង់ចំណុចផ្លូវបេតុងក្នុងភូមិបឹងខ្នំ ក៏ប្រទះឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-៩២២០ ដោយមានការសង្ស័យកម្លាំងប៉ុស្តិ៍ក៏បានធ្វើការឃាត់ដើម្បីត្រួតពិនិត្យ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ខណៈពេលត្រួតពិនិត្យនោះក៍ស្រាប់តែឃើញមានក្រាមណ៌ពណ៌សថ្លា(ម៉ាកទឹកកក)ចំនួន ០២កញ្ចប់ថងធំល្មម ភ្លាមនោះ កម្លាំងសមត្ថកិច្ចយើង ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ធ្វើការសាកសួរ និងបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...