កំពូល​តារា​ក្បាច់​គុន​ចិន​ ហុងកុង​ទាំង​ ៣រូប​ ដែលមានទ្រព្យសម្បតិ្តមហាសាល

0
2940

ឈិន ឡុង, លី លាន​ជា និង ទិន​ហ្វី គឺ​សុទ្ធ​សឹង​តែ​ជា​កំពូល​តារា​ក្បាច់គុន ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ក្នុង​វិស័យ​សិល្បៈ​​ចិន។

Jackie Chan (ឈិន ឡុង)៖ មាន​ជាង​គេ មាន​ឡាន ផ្ទះ យន្តហោះ និង សារមន្ទីរ​ផ្ទាល់​ខ្លួន

នៅ​ក្នុង​ចំណោម​តារា​​ចិន​ទាំង​អស់ ឈិន ឡុង ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ ជា​តារា​ប្រុស​ដែល​មាន​​​បំផុត។ ផ្អែក​តាម​​ទស្សនាវដ្ដី Forbes តារា​សម្ដែង​ប្រុស​នេះ​​​​ស្ថិត​ក្នុង​​ចំណោម​តារា​​សម្ដែង​ប្រុស​​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក។

និយាយ​ពី​អចលនទ្រព្យ​​វិញ​ សព្វ​​ថ្ងៃ​នេះ Jackie Chan មាន​ភូមិគ្រឹះ​ក្ដាប់​ក្នុង​ដៃ​​​មិន​តិច​ជាង ១០ កន្លែង​ឡើយ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក។ តារា​វ័យ ៦១​ឆ្នាំ រូប​នេះ​មាន​ផ្ទះ​​រចនា​បុរាណ ៧ ខ្នង នៅ​ខេត្ត Anhui។ លើស​ពី​នេះ​ទៅ​ទៀត ភូមិគ្រឹះ​មាន​តម្លៃ​ខ្ពស់​កប់​ពពក នៅ Beverly Hills សហរដ្ឋ​អាមេរិក របស់ ឈិន ឡុង ត្រូវ​បាន​គេ​ស្ទង់​ថា ​មាន​តម្លៃ​ឡើង​ដល់ ៦,៧ លាន​ដុល្លារ។

សម្រាប់​យាន​ជំនិះ​ដើម្បី​ធ្វើ​ដំណើរ ឈិន ឡុង បាន​ធ្វើ​ឲ្យ​អ្នក​​នៅ​ក្នុង​រង្វង់​សិល្បៈ​ទាំង​​អស់​ចំហ​មាត់​ម្ដង​ទៀត ​នៅ​ពេល​ហ៊ាន​ចំណាយ​​ថវិកា ៣២ លាន​ដុល្លារ​ដើម្បី​ទិញ​យន្តហោះ​ផ្ទាល់​ខ្លួន ដោយ​នៅ​​ក្នុង​យាន​ជំនិះ​នេះ​ត្រូវ​បាន​ច្នៃ​ឡើង​មិន​ខុស​ពី​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ នោះ​ទេ។ ឈិន ឡុង ធ្លាប់​ប្រាប់​មូលហេតុ​ដែល​ខ្លួន​ទិញ​​យន្តហោះ​ផ្ទាល់​ខ្លួន​ថា “ខ្ញុំ​តែង​តែ​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន ការ​ដែល​មាន​យន្តហោះ​ផ្ទាល់​ខ្លួន ជួយ​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​កាន់​ទី​កន្លែង​ទាន់​ពេល​វេលា​ជានិច្ច”។

គេហទំព័រ​ចិនប៉ាន់​​​​ប្រមាណ​ថា ទ្រព្យ​សម្បត្តិ​សរុប​របស់ ឈិន ឡុង មាន​មិន​ក្រោម៣១៣ លាន​ដុល្លារ ​នោះ​ទេ។

Jet Li (លី លាន​ជា)៖ បើ​មិន​មែន​អ្នក​​មាន​លេខ​មួយ ក៏​លេខ ២ ដែរ

តារា​សម្ដែង​ចិន Jet Li ស្ថិត​នៅ​​ក្នុង​ចំណោម​តារា​ក្បាច់គុន​តិច​តួច​ដែល​មាន​ឥទ្ធិពល​ជាង​គេ​នៅ​លើ​ពិភពលោក។ ចូល​​សម្ដែង​​រឿង​​ជា​ច្រើន​ឆ្នាំ លី លាន​ជា ​​​សន្សំ​លុយ​សម្រាប់​ខ្លួន​ឯង​​បាន​ច្រើន​គួរ​សម។ សព្វ​ថ្ងៃ​នេះ​តម្លៃ​ខ្លួន​របស់​តួ​រឿង “Shaolin” គឺ​ខ្ទង់ ១០ លាន​ដុល្លារ​ក្នុង​​មួយ​រឿង។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​សារ​តែ Jet Li ចំណាយ​ពេល​ព្យាបាល​ជំងឺ ទីរ៉ូអ៊ីត របស់​ខ្លួន​ដែល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​តារា​នេះ​​មិន​បាន​សម្ដែង​រឿង​ច្រើន។ ​យ៉ាង​នេះ​ក្ដី ទ្រព្យ​សម្បត្តិ​របស់​តារា​សម្ដែង​នេះ​​នៅ​តែ​​ធ្វើ​ឲ្យ​អ្នក​ដទៃ​កោត​សរសើរ​ជា​ខ្លាំង។

ប្ដី​ប្រពន្ធ​តារា​ល្បី​ឈ្មោះ​​រូប​នេះ​ល្បី​ខាង​ការ​​វិនិយោគ​ទៅ​លើ​អចលនទ្រព្យ​។ លី លាន​ជា មាន​​ផ្សារ​ទំនើប​ខ្នាត​មធ្យម​មួយ​នៅ​សៀងហៃ ដែល​មាន​តម្លៃ​ប្រមាណ ៣លាន​ដុល្លារ។ ដោយ​​ស្រលាញ់​ប្រពន្ធ Jet Li ធ្លាប់​ដល់​ថ្នាក់​ទិញ​​ភូមិគ្រឹះ​នៅ​ប៉េកាំង​ឲ្យ​ប្រពន្ធ​រួច​ទុក​ចោល​ទៅ​វិញ។ Jet និង ប្រពន្ធ​ក៏​មាន​អចលន​ទ្រព្យ​ជា​ច្រើន​កន្លែង​ដូច​ជា​នៅ ហុងកុង សិង្ហបុរី និង អាមេរិក​ជា​ដើម។

មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា​ ដោយ​សារ​តែ​​មាន​ផ្ទះ​ច្រើន​ពេក​ បាន​ធ្វើ​ឲ្យ​តារា​​វ័យ ៥២ ឆ្នាំ​នេះ​​មិន​ចាំ​ភូមិគ្រឹះ​តូច​ៗ​របស់​ខ្លួន។ ប្រភព​មួយ​បាន​ទម្លាយ​ថា​ ​ទ្រព្យ​សម្បត្តិ​របស់​តារា​រូប​នេះ​គឺ​​មិន​តិច​​ជាង ២៣៥ លាន​ដុល្លារ​នោះ​ទេ។

Stephen Chow (ទិន​ហ្វី)៖ ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​តែចាយ​រិះ​ជាង​គេ

ខុស​ពី​តារា​​លំដាប់ A ដទៃ​ទៀត​ដែល​ទិញ​ភូមិគ្រឹះ​ហើយ​ទុក​នោះ តារា​សម្ដែង​ហុងកុង Stephen Chow ទិញ​ហើយ​លក់​​វិញ​ជា​បន្តបន្ទាប់​។ អាស្រ័យ​ហេតុនេះ​ទ្រព្យ​សម្បត្តិ​របស់​តារា​នេះ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

គេហទំព័រ Sina បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​មាន​​ងារ​​​ជា “ស្ដេច​​កំប្លែង” ទិន ហ្វី​ បាន​ក្លាយ​ជា​មេ​ក្នុង​​វិស័យ​អចលនទ្រព្យ​ក៏​ដូច​ជា​ផលិត​ភាពយន្ត​។ ទ្រព្យ​សម្បត្តិ​របស់ Stephen សរុប​​ឡើង​ដល់ ១៧២ លាន​ដុល្លារ។ យ៉ាងណាមិញ​ខុស​ពី​តារា​ល្បី​ឈ្មោះ​ដទៃ​ទៀត​ ទិន ហ្វី ហាក់​បី​ដូច​ជា​មិន​ចូល​ចិត្ត​ចំណាយ​លុយ​ទៅ​លើ​​របស់​ក្រៅ​ខ្លួន ​ដូចជា​​​​ការ​ទិញ​យាន​ជំនិះ​ជា​ដើម។ រហូត​​មក​ដល់​បច្ចុប្បន្ន​ តួ​រឿង “និស្សិត​ផ្ដាច់​សង្ខារ” នៅ​តែ​ជិះ​​រថយន្ត​ក្រុង ឬ កង់​នៅ​ឡើយ​ទេ៕

Facebook Comments
Loading...