(សាហាវណាស់ៗ) ឃាតកម្ម កាត់ដាច់ក្បាលហើយទម្លាក់សពចូលទឹកស្ទឹង

0
1531

ពោធិសាត់ ៖ ពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់ ដោយបុរសម្នាក់ត្រូវបានឃាតកសម្លាប់ដោយមូលកផ្តាច់ក្បាលចេញពីដងខ្លួន ហើយបោះសពចោលចូលទៅក្នុងទឹងស្ទឹងក្រវ៉ាញ ហើយបង្កឱ្យមានការភ្ញាក់ផ្អើល រកសពឃើញតែដងខ្លួន រីឯក្បាលរកមិនទាន់ឃើញ។

បើតាមៗន្ត្រីនគរបាលស្រុកភ្នំក្រវ៉ាញ បានបញ្ជាក់ថា ហេតុរណ៍បង្កឱ្យមានការភ្ញាក់ផ្អើលករណីឃាតកម្មនេះ កើតឡើងនា ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៩និង ៣០នាទីព្រឹក នៅចំណុចស្ទឹងរលាប ព្រក ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលបានប្រាប់ទៀតថា ជនរងគ្រោះឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិត្រាំងសេះ ឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះនេះ ត្រូវឃាតកសម្លាប់ មូលក ផ្តាច់ក្បាលចេញពីដងខ្លួន រួចទើបបោះចោលចូលក្នុងទឹងស្ទឹង ហើយត្រូវសាច់ញាតិរកសពឃើញក្នុងទឹងស្ទឹងចំណុចខាងលើ នាំគ្នាចុះលើកសាកសពមកលើគោក រួចរាយការណ៍មកសមត្ថកិច្ច រីឯក្បាលសាកសពរកមិនទាន់ឃើញនៅឡើយទេ។

ក្រោយពីសមត្ថកិច្ចជំនាញស្រុកដឹកនាំដោយលោកអធិការស្រុកភ្នំក្រវ៉ាញ សហការជាមួយកម្លាំងជំនាញនគរបាលខេត្តពោធិសាត់ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងស្រាវជ្រាវ រួចសន្និដ្ឋានបានថា ករណីនេះបណ្ដាលមកពី ទំនាស់ពាក្យសម្ដី។

បន្ទាប់ពី កម្លាំងជំនាញធ្វើការ បំភ្លឺ់ពីប្រពន្ធរបស់ជនរងគ្រោះឈ្មោះ យ៉ម ហុន និង ប្រជាពលរដ្ឋឈ្មោះ អឹម សុខា ហើយ សមត្ថកិច្ចបាន សន្និដ្ឋានថា សង្ស័យចំនួន០៣នាក់អាចពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ជនរងគ្រោះយ៉ាងសាហាវនេះ។

សាកសពជនរងគ្រោះមិនទាន់ឃើញក្បាលនេះ ត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ក្រោយពីសមត្ថកិច្ចពិនិត្យរួច។

ចំពោះឃាតក សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ កំពុងស្រាវជ្រាវ ឈានទៅឃាត់ខ្លួនយកមកផ្តន់ន្ទាទិសតាមច្បាប់ ៕

Facebook Comments
Loading...