មូលហេតុសំខាន់ ដែលនាំឲ្យគណបក្ស ហ៊្វុន ស៊ិនប៉ិច បណ្តេញមន្ត្រីជាន់ខ្ពស់ ៤រូប

0
1967

ភ្នំពេញ– លោក ណុប សុធារិទ្ធ អ្នកនាំពាក្យថ្មីនៃគណបក្សហ៊្វុន ស៊ិនប៉ិច បាននិយាយថា ប្រធានស្តីទីគណ បក្សនេះ បានសម្រេចបណ្តេញមន្ត្រីជាន់ខ្ពស់គណបក្សចំនួន ៤រូប គឺលោក យូ ហុកគ្រី លោក ប៉ោ ប៊ុន ស្រឺ លោក ញ៉េប ប៊ុន ជិន លោក វ៉ាន់ សុផាន់ណា ដោយសារមូលហេតុអ្នកទាំងនេះ បង្កើតឲ្យមានបញ្ហានៅក្នុង គណបក្ស ។

លោក សុធារិទ្ធ បាននិយាយថា អ្នកទាំង៤នេះ មិនគោរពហត្ថលេខារបស់ប្រធានស្តីទី ហ៊្វុន ស៊ិន ប៉ិច ។ ប្រធានស្តីទីគណបក្សបានសម្រេចបណ្តេញមនុស្សទាំង៤នេះចេញពីបក្ស ដោយផ្អែកលើលក្ខន្តិកៈរបស់គណបក្ស ។

គណបក្ស ហ៊្វុន ស៊ិនប៉ិចបានទទួលចំណាត់ថ្នាក់ទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយទទួលបានសម្លេង ៣៧៤.៥១០សម្លេង ។

Facebook Comments
Loading...