ឃាតករសម្លាប់កាត់ក្បាលជនរងគ្រោះប្លន់យកម៉ូតូនៅខេត្តតាកែវត្រូវអស់លក្ខណ៍

0
1335

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ២៦ខែ កក្កដា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ បានបញ្ជាក់ថា អនុវតតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការយល់ព្រមពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងព្រមទាំងមានការចូលរួមសហការណ៍ពីសមត្ថកិច្ចជំនាញរបស់នាយក ដ្ឋានព្រហ្មទ័ណ្ឌក្រសួងមាផ្ទៃ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចូលរួមដោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ឃាតករដៃឆៅសម្លាប់កាត់ក្បាលជនរងគ្រោះប្លន់យកម៉ូតូកាលពីថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៨នៅភូមិព្រៃផ្ដៅត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានចាប់ខ្លួននៅក្នុងមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោង៩និង៣០នាទីមុននេះតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរតុលាការខេត្តតាកែវ ។

ជនស័ង្សយទាំងពីរនាក់រួមមានៈ
1-ឈ្មោះ ផាន់ បញ្ញារិទ្ឋហៅវ៉េវ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិព្រៃផ្តៅខាងត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាជនដៃដល់
2-ឈ្មោះហុន ធីតា ភេទស្រីអាយុ ១៧ឆ្នាំរស់នៅភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាអ្នកផ្សំគំនិត។

បច្ចុប្បនជនសង័្សយទាំងពីរនាក់កំពុងរៀបចំបញ្ជូនទៅសមត្ថកិច្ចនគរបាលខេត្តតាកែវចាត់ការតាមផ្លូវច្បាប់៕

Facebook Comments
Loading...