គណៈប្រតិភូអន្តរជាតិជាច្រើន នឹងចូលរួមហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត

0
1228

ភ្នំពេញ ៖ គណប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ (CDI) ,គណៈប្រតិភូសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និង អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ា ស៊ីហ្វិកអន្តរជាតិ (CAPDI) និងអញ្ជើញចូលរួមកម្មវិធីការហែរក្បួនបិទយុទ្ធនា ការឃោសនាបោះឆ្នោតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨ ។


គណប្រតិភូអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ (CDI) រួមមានលោក Andres Pastrana ប្រធាន CDI និងជាអតីត ប្រធានាធិបតីនៃសាធារណរដ្ឋកូឡុំប៊ី។ លោក Andres Hemandez អនុប្រធាន CDI ។ លោក Cesar Rossello អ្នកសម្របសម្រួលតំបន់ អាស៊ីប៉ាស៊ីហ្វិក នៃ CDI ។ លោក Alberto Roiz Thiery អ្នកសម្រប សម្រួលទូទៅនៃ CDI និង លោក Francesco Aziz ជំនួយការ នៃ CDI ។

គណៈប្រតិភូសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និង អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ា ស៊ីហ្វិកអន្តរជាតិ (CAPDI) ដឹកនាំដោយលោក Jose de Venecia ប្រធាន ICAPP និង ជាអតីតប្រធានាសភាសាធារណរដ្ឋហ្វីលីពីន ។ លោក Hassan Ghafouri Fard សមាជិកគណៈកម្មាធិការអចិន្ត្រៃយនិងជាអតីតអនុប្រធានាធិបតីសាធារណរដ្ឋអ៊ីរ៉ង់ ។ លោក Vijay Jolly សមាជិក គណកម្មាធិការអចិន្ត្រៃយ៍ និង លោក Aldwin Requejo ជំនួយការប្រធាន ICAPP ៕

Facebook Comments
Loading...