អាជ្ញាធរបន្តជម្លៀសពលរដ្ឋបានចាក់ចេញពីតំបន់រងគ្រោះទៅទីទួលសុវត្ថិភាព…!!

0
1533

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែងដឹកនាំដោយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំង កងកម្លាំងចម្រុះនិងមន្ត្រីជាន់ខ្ពស់នៃមន្ទីរពាក់ព័ន្ធនៅបន្តជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋានដើម្បីទៅកាន់ទីទួលសុវត្ថិភាព ក្រោយពីស្ថានភាពទឹកបន្តជះឥទ្ធិពលខ្លាំងមកលើលំនៅឋានប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេកុង។

បើតាមការឲ្យដឹងពីលោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាងបានឲ្យឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកក្តដានេះថា អាជ្ញាធរស្រុកខេត្តនៅបន្តប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងស្រុក ឃុំ ភូមិត្រូវចាកចេញពីផ្ទះបណ្តោអាសន្ន ទៅកាន់ទីទួលសុវត្ថិភាពដោយមានកម្លាំងយោធាប្រមាណជាង២០០នាក់ជួយរំដោះប្រជាពលរដ្ឋ បើទោះបីស្ថានភាពទឹកមិនហក់ឡើងខ្លាំងនោះក្តីតែវាជាការបង្កាមុនដោយសារតែស្ថានភាពជន់លិចនេះមិនមែនជន់ដោយជំនន់ទឹកភ្លៀងតែវាជាការបាក់ទំនប់វារីអគ្គីសនី សេពាន សេណាំណយ នៃខេត្តអត្តពីប្រទេសឡាវ ដែលនៅចម្ងាយប្រមាណ៧០ គីឡូម៉ែត្រពីប្រទេសកម្ពុជា។

ទាក់ទិនគ្រោះមហន្តរាយខាងលើនេះនៅតាមដងទន្លេសេកុងស្រុកសៀមប៉ាងមិនទាន់មានរបាយការណ៍ស្តីពីការបាត់បង់អ្វីនៅឡើយទេ តែស្ពានអូគុ ទន្លេកុងសែនជ័យដែលមានប្រវែង ២៦០ម៉ែត្រជាស្ពានឆ្លងកាត់បន្ទាត់ព្រំដែនឆ្ពោះទៅអូរអាឡៃ ទើបនឹងសាងសង់រួចកំពុងរងការវាយប្រហាដោយទឹកហូរបុកបំបាក់ដីក្បាលស្ពានយ៉ាងដំណំផងដែរ។

លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែងបានបញ្ជាក់នៅសៀលថ្ងៃទី២៥ ខែកក្តដានេះថា ទឹកនៅតែបន្តហក់ឡើងបន្តបន្ទាប់និងប្រកាសអាសន្នក្នុងកម្រិតទឹកកម្ពស់ ១១,៥០ម៉ែត្រ ហើយកម្រិតនេះអាចនិងបន្តកើនឡើងយ៉ាងណាយើងនៅបន្តតាមដានបន្ថែមទៀត។

ទឹកជំនន់ជាគ្រោះមហន្តរាយនេះដែលបានកើតឡើងបន្ទាប់ពីទំនប់វារីអគ្គីសនីសេពានសេណាំណយនៃខេត្តអត្តពឺប្រទេសឡាវបានបាក់ទំនប់កាលពីថ្ងៃទី២៣ខែកក្តដាឆ្នាំ២០១៨កន្លងទៅ បណ្តាលឲ្យលំនៅឋានរាប់សិបខ្នងប៉ើងទៅតាមទឹកនិងមនុស្សប្រុសស្រីរាប់សិបនាក់ស្លាប់និងច្រើននាក់ទៀតត្រូវបាត់ខ្លួននៅថ្ងៃទី២៥ខែកក្តដាឆ្នាំ២០១៨នេះ សពមនុស្សដែលរងគ្រោះដោយការបាក់ទំនប់ទឹកនោះក៏បានរកឃើញនិងអណ្តែតបណ្តើរៗដែរ។

ចំណែកតំបន់លិចលង់មួយចំនួនទៀតអាជ្ញាធរប្រទេសឡាវ ក៏បានជម្លៀសពលរដ្ឋនិងសត្វគោក្របីរបស់ខ្លួនចេញទៅកាន់ទីទួលសុវត្ថិភាពផងដែរ។

អាជ្ញាធរឡាវនៅតែបន្តស្នើដល់កម្ពុជាដែលនៅខ្សែទឹកខាងក្រោមជួយពិនិត្យនៅតាមដងទន្លេសេកុងប្រសិនប្រទះឃើញសាកសពប្រជាពលរដ្ឋឡាវអណ្តែតទឹកនិងសូមចាប់ទុកដើម្បីមកទទួលយកទៅប្រទេសកំណើតវិញដែរ៕

Facebook Comments
Loading...