ឃុំចំនួនប្រាំលើដប់ប្រាំបីឃុំនៅស្រុកកណ្ដាលស្ទឹងកំពុងរងការជន់លិច !

0
1265

កណ្ដាល៖ ដោយសារស្ថានភាពអាកាសធាតុរយះពេលប៉ុន្មានថ្ងៃនេះនៅតំបន់ផ្នែកខាងលើនៃខេត្តមួយចំនួនមានភ្លៀងធ្លាក់ខ្លាំងបានធ្វើអោយទឹកស្ទឹងព្រែកត្នោតបានឡើងយ៉ាងគំហុក ដោយឡែកទឹងក្នុងអាង៧មករាមានកំពស់ទៅដល់៦;៤០mបានធ្វើអោយឃុំមួយចំនួនក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលត្រូវទឹកជនលិចបើយោងតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបានៃប្រទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ជូនចំពោះអភិបាលខេត្តក្រុងថា៖ មេត្តាទ្រៀមសម្ភារះការពារគ្រោះទឹកជំនន់នារដូវខាងមុខនេះ។ជាក់ស្ដែងនៅស្រុកកណ្ដាស្ទឹងលោកអភិបាល អភិបាលរងនឹងក្រុមការងារចុះជួយស្រុកកណ្ដាលស្ទឹងបានចុះពិនិត្យសណ្ឋានភាពជាក់ស្ដែងនឹងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋនឹងទ្រព្យសម្បត្តិក្នុងមូលដ្ឋានអាជ្ញាធរស្រុកបានណែនាំមន្រ្ដីជំនាញបន្តបើកសន្ទះអាងទឹក៧មករាទាំងបួនទ្វាដើម្បីបន្ទូកំពស់ទឹកនិងផ្សព្វផ្សាយអោ យប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងមាន ការប្រុងប្រយត្ន័ទ្រព្យសម្បត្តិ ។បើគិតត្រឹមព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៨ ទឹកបានស្រកចុះនៅផ្នែកខាងលើ ក្នុងភូមិសា ស្ត្រឃុំដើមឬសបន្តិចប៉ន្តែនៅបន្តលិចផ្លូវចូល ភូមិមួយចំនួន។លោកអ៊ូចសាវឿនអភិបាលរងស្រុកកណ្ដាលស្ទឹងបានប្រាប់ភ្នាក់ងារអោយដឹងដែរថា៖មកដល់ពេលនេះផលប៉ះ ពាល់នៃទឹកជំនន់មានចំនួន ៥ ឃុំលើ ១៨ ឃុំ រួមមាន៖ ឃុំដើមឫស លិចស្រូវទាំង14 ភូមិប៉ះពាល់ស្រូ វ604ហិកតាឃុំជើងកើប លិចចំនួន៣ ភូមិប៉ះពាល់ស្រូវ57 ហិកតា ឃុំបារគូ លិចចំនួន ២ ភូមិប៉ះពាល់ស្រូវ40ហិ កតា ឃុំត្រពាំងវែង លិចចំនួន ២ ភូមិប៉ះពាល់ស្រូវ30 ហិកតា ឃុំគោកត្រប់ លិចចំនួន ៤ ភូមិប៉ះពាល់ស្រូវ 70ហិតា សរុបផលប៉ះពាល់ស្រូវ 881 ហិកតាដោយឡែកក្នុងឃុំកណ្តោក (ទំនប់៩៤) មាន ផ្ទះប្រជាពលរដ្ឋចំនួន១៥លើ144 ខ្នងផ្ទះបាន រងផលប៉ះពាល់ទឹកជន់លិច ប៉ុន្តែលាំងបញ្ជាការដ្ឋានអង្គរក្សដឹកនាំដោយឯក ឧត្តម នួន ណារិន្ទ នាយកសាលាហ្វឹកហ្វឺនក្រាំ ងចេក នៅតែបន្តដឹកនាំអូប៊រ័ចំនួន ២០ គ្រឿង ដើម្បីជួយដឹកជញ្ជូនចំលងប្រជាពលរដ្ឋ និង ត្រៀមជំលាសប្រជាជនទៅកាន់ទីទួលសុវត្ថិភា ពករណីមាគ្រោះអាសន្នកើតឡើង។ហើយលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ទឹកលិច សូមប្រុងប្រយ័ត្នខ្ពស់ ពេលស្នាក់សម្រាកក្នុងផ្ទះ ឬធ្វើដំណើរ ប្រយត្ន័សត្វសិរពិស គ្រោះថ្នាក់ដោយយថាហេតុអ្វីមួយ ដូចជាផ្ទះបាក់ស្រុត តាមដងផ្លូវដែលមានទឹកហូរកាត់ខ្លាំង សុំកុំឆ្លងកាត់ ព្រោះគ្រោះថ្នាក់មើលមិនឃើញនោះទេ៕ ដោយសនសុភ័ក្ដ

Facebook Comments
Loading...