លោក ខៀវ កាញារីទ្ធ បដិសេធព័ត៌មានថា កម្ពុជាស្នើវៀតណាមជួយលើគម្រោងជួសជុលឯកសារ សំខាន់ៗរបស់ជាតិ

0
1179

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា នៅលើ Page Fb លោក ខៀវ កាញារីទ្ធ បានសរសេរថា លោកបានឃើញ ដើមអំពិលផ្សាយថា កម្ពុជាស្នើវៀតណាមជួយលើគម្រោងជួសជុលឯកសារ សំខាន់ៗរបស់ជាតិ មិនដឹជា គាត់បានព័ត៌មានមកពីណា? ហេតុអ្វីបិទភ្នែកសរសេរអ៊ីចឹង? ក្រសួងព័ត៌មានសុំឲ្យខាង ក្រសួងព័ត៌មាន វៀតណាមជួយដាក់បញ្ចូលជា Digital នូវឯកសាររបស់ទូរទស្សន៍ (រូប និងសម្លេង) របស់វិទ្យុជាតិ (សម្លេង) និងអាកាប៉េ (រូប និងទិន្នន័យ) ហើយនឹងជួយបណ្តុះបណ្តាលមន្ត្រីក្រសួងព័ត៌មានឲ្យចេះជួសជុល និងសំអាតរូប និងសម្លេងចាស់ៗឲ្យបានល្អដូចដើមឡើងវិញ ។ នេះជាកិច្ចការដែលទាមទារចំណាយលើស ពី ៦ ទៅ ១០លានដុល្លារ ហើយកន្លងមកក្រសួងបានសុំ ក្រសួងហិរញ្ញវត្ថុច្រើនឆ្នាំមកហើយ តែដោយបន្ទុក ថវិការដ្ឋត្រូវចំណាយលើអទិភាពផ្សេងៗ ទើបយើងមិនដែលបានទទួលលុយ ដើម្បីការពារ និងស្តារឯកសារទាំងនេះ ។

ជាព័ត៌មានពិត គឺអីញ្ចឹង ។ គួរកុំប្រឹងបង្ហោះ Fake News ពេក ៕

Facebook Comments
Loading...