អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ!

0
815

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ១៤នាក់ទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យទាំង១៤នាក់ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌ និង កម្លាំងការិយាល័យស្រាវជ្រាវគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាប ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចរាចរនិងប្រើប្រាស់គ្រឿងញៀន។

ទី១.ឈ្មោះ អ៊ុក វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករា ស្រាវជ្រាវបង្ក្រាបបានរួមជាមួយថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា០១កញ្ចប់ នៅចំណុចសំណង់ អូឡាំព្យា ស្តាតអូឡាំពិច សង្កាត់វាលវង់ ខណ្ឌ៧មករា វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨។

ទី២.ឈ្មោះ មាស ប៊ុណ្ណារ៉ា ហៅ ម៉ូម ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវបង្ក្រាបបាន រួមជាមួយថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ នៅចំណុចផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង២៣និង១០នាទីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨។

ទី៣.ឈ្មោះ ជោក សំណាងដេវិត ភេទប្រុស អាយុ១៨ឆ្នាំ និងទី៤.ឈ្មោះ ចាន់ ហ៊ីង ភេទប្រុស អាយុ៥៧ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវបង្ក្រាបបាន រួមជាមួយថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ និងប្រភេទម្សៅពណ៌ប្រផេះ ចំនួន០៣កញ្ចប់ នៅចំណុចផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង០៨និង០០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨។

ទី៥.ឈ្មោះ ធី តន ភេទប្រុស អាយុ២១ឆ្នាំ, ទី៦.ឈ្មោះ ជា ពេញ ភេទប្រុស អាយុ២៧ឆ្នាំ, ទី៧.ឈ្មោះ ខន សុខឃឿន ភេទប្រុស អាយុ១៩ឆ្នាំ, ទី៨.ឈ្មោះ សន ពិសិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ, ទី៩.ឈ្មោះ ណយ វណ្ណា ហៅ វិន ភេទប្រុស អាយុ៣០ឆ្នាំ, ទី១០.ឈ្មោះ ហ៊ីន សុវណ្ណា ហៅចូច ភេទប្រុស អាយុ២៥ឆ្នាំ, ទី១១.ឈ្មោះ សួស សុធី ហៅសាយ័ន ភេទប្រុស អាយុ៥៩ឆ្នាំ, ទី១២.ឈ្មោះ វ៉ាន់ ផ្លយ ភេទប្រុស អាយុ២៥ឆ្នាំ, ទី១៣.ឈ្មោះ ដឹក ឆៃឌី ភេទប្រុស អាយុ១៨ឆ្នាំ, ទី១៤.ឈ្មោះ ផាត់ វាសនា ហៅស្នា ភេទប្រុស អាយុ២៥ឆ្នាំ ដែលទាំង១០នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវបង្ក្រាបបានព្រមគ្នា រួមជាមួយថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់ នៅចំណុចផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង១០និង៤៨នាទីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨។

ក្រោយពេលស៊ើបអង្កេតតាមវិធានការជំនាញរបស់សមត្ថកិច្ច ជនសង្ស័យទាំង១៤នាក់ បានសារភាពទទួលកំហុស តាមការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។ #PhnomPenhGRK

Facebook Comments
Loading...