បវរកញ្ញាពិភលោកMiss Influential Queenចោទថារូបនាងត្រូវគេបង្ខំឲ្យដេកជាមួយប្រុសម្នាក់

0
865

ប្រទេសនីហ្សេរីយ៉ា៖ កញ្ញាAgbaniមកពីប្រទេសនីហ្សេរីយ៉ាហើយដែលបានជាប់ជាបវរកញ្ញាMiss Influential Queen(MIQ)ថ្មីៗនេះបានធ្វើការចោទប្រកាន់ថាប្រធានគ្រប់គ្រងធំនេះMIQប្រចាំប្រទេ សនីហ្សេរីយ៉ាបានសុំដេកជាមួយនាង។

នាងAgbani ដែលរងគំនាបឲ្យបូជាផ្លូវភេទរបស់នាងទៅឲ្យបុរសម្នាក់បានធ្វើ ការប្រកាសបែបនេះតាមបណ្តាញសង្គមបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។នាងបានធ្វើការចោទប្រកាន់ថាអ្នករៀបចំកម្មវិធីនោះ បានធ្វើការគម្រាមនាងដើម្បីគេនឹងកេងរកផលប្រយោជន៍ពីនាង។

Agbaniបាននិយាយទៀតថា ប្រធានMIQដែលជាស្ត្រីដែរនោះបានគម្រាមថាពួកគេនឹងដើរនិយាយប្រាប់មនុស្សគ្រប់គ្នាថា នាង បានប្រមូលយកលុយពីបុរសម្នាក់នោះដែលនាងមិនបញ្ចេញឈ្មោះ។

តែទោះយ៉ាងណាក៏Agbani មិនព្រមចាញ់សម្លុតឡើយ ហើយបដិសេធន៍មិនដេកជាមួយបុរសនោះយ៉ាងដាច់អហង្ការតែម្តង។ នាងAgbaniក៏ថែមទាំងបាន បង្ហោះសម្លេងនិងការសន្ទនារវាងរូបនាង និងប្រធានMIQជាសាធារណៈទៀតផង៕

Facebook Comments
Loading...