(Update): ក្មេងប្រុសទី៦ ទី៧ និងទី៨ ត្រូវបានយកចេញពីរូងភ្នំថាំលួង ខណៈនៅសល់០៥នាក់ទៀត 

0
1196

ប្រទេសថៃ ៖ ក្មេងប្រុសទី៦ ទី៧ និងទី៨ ត្រូវបានយកចេញពីរូងភ្នំថាំលួង នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃបានសម្រេច ដែលនាំឲ្យមនុស្សសរុបចំនួន០៨នាក់ ហើយត្រូវបានសង្គ្រោះយកចេញដោយសុវត្ថិភាព។
ក្រុមសង្គ្រោះនឹងព្យាយាមយកមនុស្សទាំង ៥នាក់ទៀត ដែលកំពុងបន្តជាប់ក្នុងរូងភ្នំនៅឡើយ ហើយបើមិនមានភ្លៀងធ្លាក់បន្ថែម ឬបញ្ហាបច្ចេកទេសអ្វីទេនោះ ក្រុមសង្គ្រោះនឹងបន្តប្រតិបត្តិការរហូតដល់យប់ជ្រៅតែម្តង ដើម្បីសង្គ្រោះមនុស្ស រហូតទាល់តែអស់ចេញពីរូងភ្នំ។ ក្មេងប្រុសទាំង៣នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរនៅក្នុងតំបន់តាមឧទ្ធម្ភាគចក្រ រីឯក្មេងប្រុស៤នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់នៅជាប់ក្នុងរូងភ្នំនៅឡើយ។

Facebook Comments
Loading...