កណ្ដាល៖ សមត្ថកិច្ចស្រុកអង្គស្នួលបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់ពីរបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។
ហើយករណីនេះកើតហេតុនៅ ថ្ងៃអាទិត្យ០៤រោច ខែបឋមសាឍ សំរិទ្ធិ ស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០១ខែកក្តដាឆ្នាំ២០១៨ត្រូវនឹងថ្ងៃទី០១ខែកក្តដាឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី នៅចំណុច ក្នុងបន្ទប់ជនសង្សយ័ឈ្មោះឃិន ក្រឹមភេទប្រុស នៅភូមិជ្រុំឃុំ បែកចានស្រុកអង្គស្នួលខេត្តកណ្តាល ។
ប្រភពពីរសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យមានចំនួន០២នាក់ (ឃាត់ខ្លួនបាន) ទី ១-ឈ្មោះ ឃិន ក្រឹមភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ យាមរោងចក្រទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកជួញដូរ) ។ ទី២-ឈ្មោះ ទូច សុខនភេទប្រុសអាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ:សន្តិសុខយាមរោងចក្របច្ចុប្បន្ន :ស្នាក់នៅភូមិស្វាយជ្រុំឃុំ បែកចានស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកប្រើប្រាស់គ្រឿងញៀន)។
វត្ថុតាងចាប់យកមាន ៖ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន០៨កញ្ចប់ តូច ០៧កញ្ចប់និងមធ្យម០១កញ្ចប់ ទូរសព្ឌ័ដៃ ម៉ាកសាំសុងពណ៌ស ០១គ្រឿងកាបូបដៃ០១ ដាក់ថ្នាំញៀន ។
ប្រភពបានបន្តទៀតថា៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលបែកចានបានទទួលព័ត៌មានពីមហាជនល្អថា មានជនសង្ស័យកំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំង ប៉ុស្តិ៍រដ្ឋបាលបែកចានបានសហការជាមួយកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ០២ នាក់កំពង់នៅក្នុងបន្ទប់ជនសង្សយ័ឈ្មោះឃិន ក្រឹម ។
ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការ និងមានការដឹកនាំសម្រប សម្រួលពីលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល មានការចូលរួមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍ និងនៅចំពោះមុខជនសង្ស័យកម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ ឆែកឆេ បន្ទប់ ឈ្មោះឃិន ក្រឹមរកឃើញ ថ្នាំញៀនចំនួន០៨ កញ្ចប់ នៅក្នុងកាបូបដៃ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះក្រឹមបានឆ្លើយសារភាពថាថ្នាំញៀន០៨កញ្ចប់ក្នុងកាបូបដៃនេះជារបស់ខ្លួនទិញពី មនុស្សប្រុសម្នាក់មិនស្គាល់អត្តសញ្ញាណ ទិញតាមផ្លូវផ្តុំ (តោ ពីរ) រាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត(ទិញម្ដងក្នុងតំលៃ (១៥ម៉ឺនរៀល) ។
ចំណែកជនសង្សយ័ឈ្មោះទូច សុខន បានសារភាពថា ខ្លួនបានមកទិញថ្នាំញៀនពីឈ្មោះក្រឹមដើម្បីយកទៅប្រើប្រាស់ជាមួយមិត្តភក្តិតែត្រូវបានសមត្ថកិច្ចទៅដល់ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ ដោយសនសុភ័ក្ដ