អាជ្ញាធរខេត្តត្បូងឃ្មុំ ដាំកូនឈេី ចំនួន៦ប្រភេទ ក្នុងបរិវេណសួនច្បារ ទីរួមខេត្ត

0
998

ត្បូងឃ្មុំ៖ បុណ្យរុក្ខទិវា៩កក្កដាឆ្នាំនេះ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ប្រារព្ធធ្វើឡើងជាខួបលើកទី៤ហើយសម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយបានជ្រើសរើសយកបរិវេណសួនច្បារ មុខផ្ទះស្នាក់នៅរបស់រាជការខេត្តត្បូងឃ្មុំ ដែលស្ថិតនៅក្នុងរដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ រួមគ្នាដាំកូនឈើមានតម្លៃចម្រុះដូចជា៖ ក្រញ៉ូង បេង នាងនួន រំដួល ចំប៉ី ធ្នង់ និងគីនីនព្រមទាំងចែកជូនប្រជាពលរដ្ឋយកទៅដាំតាមលំនៅដ្ឋានផងដែរ។

ពិធីនេះត្រូវធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមទាំងគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ៕

Facebook Comments
Loading...