ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie សំរាប់វគ្គជម្រុះជុំទី២

0
984

ភ្នំពេញ:​ នាយប់ថ្ងៃទី១៦មិថុនាអ្នកប្រដាល់សេក ចៅជូតក្លិបអង្គរមានជ័យខេត្តសៀមរាបប្រជែងឈ្នះកៅអីសម្រាប់​ឡើងទៅប្រកួតជម្រុះជុំទី២ទៀតហើយ នាព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement ។

ចៅជូតជួបប្រកួតជាមួយអ្នកប្រដាល់ផាន រះក្លិបតាព្រហ្មមានជ័យដែលជាអ្នកប្រដាល់មានអំណួតខាងមានកណ្ដាប់ដៃធ្ងន់ ។ តែជួបជាមួយចៅជូតដែលជាអ្នកប្រដាល់ដែលមិនខ្វល់ពីកណ្ដាប់ដៃគូប្រកួតនោះកណ្ដាប់ដៃផាន រះចេញមិនរួចឡើយហើយនៅពេលចេញរួចនោះក៏មិនចំគោលដៅបានល្អដែរ ។

ចំពោះចៅជូតវិដោយសារតែការប្រកួតមានតែ៣ទឹកនោះគេវ៉ៃប្រហាដោយគ្មានសំចៃកម្លាំងឡើយ ។ ឆ្លងផុតបាន២ទឹកផាន រះស្រុតកម្លាំងយ៉ាងខ្លាំងនៅទឹកទី៣ចៅជូតកាន់តែវាយសម្រុកខ្លាំងៗធ្វើចប់ការប្រកួតសេក ចៅជូតបានទទួលជ័យជំនះនិងទទួលបានកៅអីសម្រាប់វគ្គជម្រុះជុំទី២ ឯ ផាន រះខ្ទាតចេញពីការប្រកួតត្រឹមនេះ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរកំពែង ខ្មៅក្លិបក្រសួងកសិកម្មក៏បានកក់កៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី២ ដែរបន្ទាប់ប្រកួតឈ្នះឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យដោយពិន្ទុនោះ ។
កំពែង ខ្មៅវ៉ៃបានយ៉ាងអស្ចារ្យគេបញ្ចេញអាវុធបានគ្រប់គ្រឿងតែម្ដង ។ក្នុងការប្រកួត៣ទឹកគេវាយប្រហារលើវ៉ាន់ឌីរហូតធ្វើឲ្យវ៉ាន់ឌីរកតែឱកាសដកដង្ហើមក៏ស្ទើរតែគ្មានដែរ ។ទោះជាវេទនាក៏វ៉ាន់ឌីតស៊ូប្រកួតរហូតចប់ទឹកទី៣ ។

វ៉ាន់ឌីមិនមានឱកាសដើម្បីឡើងទៅប្រកួតបន្តនៅវគ្គជម្រុះជុំទី២ ឡើយ ឯកំពែង ខ្មៅគេត្រៀមខ្លួន និង បន្តហ្វឹកហាត់បន្ថែមដើម្បីប្រកួតជម្រុះនៅជុំទី២ទៀត ។

សូមបញ្ជាក់ថាក្នុងចំណោមអ្នកប្រដាល់ចំនួន៣២រូបដែលចូលរួមប្រកួតជម្រុះជុំទី១ពេលនេះមានអ្នកប្រដាល់៤រូបហើយដែលខ្ទាតចេញពីការប្រកួតគឺលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធ ចាន់ រក្សាក្លិបអេភូថងកីឡា ផាន រះក្លិបតាព្រហ្មមានជ័យ និង ឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យ ។

ជាមួយគ្នានេះក៏មានអ្នកប្រដាល់៤រូបដែរដែលបានកក់កៅអីដើម្បីប្រកួតជម្រុះជុំទី២គឺម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោក លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធ សេក ចៅជូតក្លិបអង្គរមានជ័យខេត្តសៀមរាប និង កំពែង ខ្មៅក្លិបក្រសួងកសិកម្ម ។

ចំពោះការប្រកួតជាមិត្តភាពជាមួយថៃវិញនោះឡុង សុភីក្លិបសាលវ័ន្ដកីឡាប្រើជង្គង់ផ្ដួលអ្នកប្រដាល់ថាវ អ៊ូឡាន(Thav Oulan)ឲ្យសន្លប់នៅទឹកទី២ ។

Facebook Comments
Loading...