ស្រុកមួយនៅក្នុងប្រទេសថៃត្រូវប្រកាសឲ្យស្ថិតក្នុងភាពអាសន្នដោយសារដំរីព្រៃលុកលុយ

0
1206

ប្រទេសថៃ ៖ តាមកាសែតបាងកកប៉ុស្តិ៍បានផ្សាយឲ្យដឹងថា តំបន់មួយចំនួននៅក្នុងស្រុក ថុងផាភុម ត្រូវបានប្រកាសថាជាតំបន់ស្ថិតក្នុងភាពអាសន្នបន្ទាប់ពីត្រូវទទួលរងការលុកលុយពីសត្វដំរីព្រៃតាំង ពីខែកន្លងទៅ។ពួកអ្នកស្រុកក្នុងតំបន់នេះមិនហ៊ានចេញទៅប្រកបមុខរបរ ធ្វើស្រែចំការរបស់ខ្លួនទេ ។មានមនុស្សជាច្រើនបានរងការរបួសដោយសារមានការយារយីពីសត្វដំរីព្រៃទាំងនេះ។

ជាមួយនឹការប្រកាសអាសន្ននេះ អាជ្ញាធរនៃប្រទេសថៃក៏បាននាំយសម្ភារៈប្រើប្រាស់និងចំណីអាហារ ទៅផ្គត់ផ្គង់ចូនប្រជាជននៅតំបន់នោះផងដែរ។

ពួកអ្នកស្រុកបាននិយាយថា ហ្វូងដំរីព្រៃនោះមានចំនួនប្រមាណ៥០ក្បាល រាប់ទាំងកូនរបស់វាផង។ តាមផ្លូវទៅសាលារៀន ចាស់ៗត្រូវនាំគ្នាឈរនៅតាមផ្លូវដើម្បីការពារសិស្សដែលទៅសិក្សារៀនសូត្រ ហើយដែលមិនអាចឈប់បាន។

តាមព័ត៌មានចុងក្រោយ បានឲ្យដឹងថាពេលនេះហ្វូងដំរីទាំងនេះបានធ្វើដំណើរចាកចេញពីស្រុកនេះ ហើយប៉ុន្តែពួកអ្នកស្រុកនៅតែពង្រឹងកា ការពារនៅឡើយទេ ព្រោះខ្លាចក្រែងពួកវាវិលត្រឡប់មកវិញ នៅពេលណាមួយ៕

Facebook Comments
Loading...