សម្រាប់ជំនួបជាប្រវត្តិសាស្ត្ររវាងលោកគីម ជុងអ៊ុននិងលោកដូណាល់ត្រាំបានបញ្ចប់ទៅដោយជោ គជយ័ហើយ ហើយអ្នកទាំង២ក៏បានវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញអស់ហើយដែរ។ ប៉ុន្តែសម្រាប់អ្នាកកាសែតមិនទាន់បញ្ចប់នៅឡើយទេ ព្រោះមានរឿងជាច្រើនដែលពួកគេបានកត់សម្គាល់ឃើញកើតមានឡើងនៅក្នុងព្រឹត្តិការណ៍នោះ។ ក្រៅពីរបៀបចាប់ដៃ របៀបដើរ របៀបសើចស្វាគមន៍គ្នារបៀបអង្គុយចរចារនិងការទទួលទានអាហារ ។ល។ រវាងមេដឹកនាំទាំង២សុទ្ធតត្រូវបានអ្នកកាសែតតាមសង្កេតមើលទាំងអស់។
មានរឿងមួយដែលយើងលើកយកមកនិយាយនៅពេលនេះគឺក្នុងពេលចុះហត្ថលេខាលើសេចក្តីប្រ កាសរួមរវាងមេដឹកនាំទាំងពីរ តើមានអ្វីគួរឲ្យចាប់អារម្មណ៍ទៅ? គឺប្រកដជាមាន។ក្នុងពេលចុះហត្ថលេខានោះ លោកគីម ជុងអ៊ុនដែលខ្ចីយន្តហោះចិនជិះទៅចរចារ សោះបែរជា មិនខ្ចីយកប៊ិចដែលម្ចាស់ផ្ទះសឹង្ហបុរីដាក់ឲ្យស៊ីញ៉េនោះមកប្រើប្រាស់ទេ បែរជាដកយកប៊ិ ចខ្លួនឯងមកចុះហត្ថលេខាជំនួសវិញឆ្កុយ។ផ្ទុយទៅវិញលោកត្រាំអតើខ្វល់ទេប៊ិចណាក៏គាត់ស៊ីញ៉េបា នដែរ។
យើងក៏មិនដឹងថាតើនោះជារឿងចៃដន្យ ឬជាការប្រុងប្រយត្ន័ណាមួយរបស់លោកគីម ឬក៏ជាទម្លាប់ របស់លោកគីម ជុងអ៊ុននោះទេ??