លោកវរសេនីយ៍ឯក មាន សំណាង ចុះសួរសុខទុកមន្រ្ដីដែលមានជំងឺនឹងភរិយាមន្រ្ដីពីរនាក់ទៀត…!

0
945

កណ្ដាល៖ ក្រោមការចង្អុលបង្ហាញរបស់លោកឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានគិតគូរពីរសុខទុកមន្រ្ដីក្រោមឱវាទដែលមានជំងឺបានអោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម ស្នងការនគរបាលខេត្តកណ្តាល អមដំណើរដោយលោកអធិការរង លោកនាយ-នាយរងផ្នែក លោកនាយប៉ុស្តិ៍ មន្ត្រីប៉ុស្តិ៍ បានចុះសួរសុខទុក្ខ មន្ត្រីនគរបាល០១រូប និងភរិយារបស់មន្ត្រីនគរបាល០២រូប។

នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែមិថុនា គ.ស២០១៨ វេលាម៉ោង០៨ និង៣០នាទី មន្ត្រីនគរបាល
ដែលមានជំងឺទី១-លោកអនុសេនីយ៍ត្រី លៀង ប៊ុនរិទ្ធ មន្ត្រីផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ រស់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានជំងឺលើសឈាម កំពុងសម្រាកព្យាបាលនៅផ្ទះ។

២-លោកស្រី អ៊ុំ សម្ផស្ស អាយុ៤១ឆ្នាំ មានជំងឺវះកាត់ស្បូន (កំពុងសម្រាកព្យាបាលនៅផ្ទះ) ជាភរិយារបស់លោកអនុសេនីយ៍ឯក ម៉ី ចំរើន នាយផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ រស់នៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

៣-លោកស្រី ពេញ សាមីន អាយុ៥២ឆ្នាំ មានជំងឺវះកាត់គីសក្នុងស្បូន (កំពុងសម្រាកព្យាបាលនៅផ្ទះ) ជាភរិយារបស់លោកអនុសេនីយ៍ឯក ឃុត សុផាត មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ រស់នៅភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នៅក្នុងការចុះសួរសុខទុក្ខនេះ លោកអធិការបាននាំយក ថវិការបស់ឯកឧត្តមស្នងការ សរុប ៧០ម៉ឺនរៀល ទឹកសុទ្ធ០១កេស ទឹកផ្លែឈើ០២កេស ទឹកដោះឆៅ០២ឡូ ទឹកអូអ៊ីឈិ០១កេស គោជល់០១យួរ ប្រគល់ជូនគ្រួសារមន្ត្រីនគបាលទាំង០២រូប និងជូនពរឲ្យឆាប់ជាសះស្បើយ ដើម្បីបានមកបំពេញភារកិច្ចបំរើប្រជាពលរដ្ឋបន្តទៀត ។
-លោកអនុសេនីយ៍ត្រី លៀង ប៊ុនរិទ្ធ ទទួលបានថវិកា ២០០០០០៛ ទឹកសុទ្ធ០១កេស ទឹកផ្លែឈើ០១កេស ទឹកដោះឆៅ០១ឡូ ។
ភរិយាលោកអនុសេនីយ៍ឯក ម៉ី ចំរើន ទទួលបានថវិកា៣០០០០០៛ ។
ភរិយាលោកអនុសេនីយ៍ឯក ឃុត សុផាត ទទួលបានទឹកផ្លែឈើ០១កេស ទឹកដោះគោឆៅ០១ឡូ ទឹកអូអ៊ីឈិ០១កេស គោជល់០១យួរ ថវិកា២០០០០០៛ផងដែរ៕ ដោយ សនសុភក្ដ័

Facebook Comments
Loading...