ផ្លែស្លាខ្ចីឆ្នាំនេះផ្ដល់ទិន្នផលល្អ និង មានតម្លៃទីផ្សារខ្ពស់ជាងឆ្នាំទៅបន្តិចដែរ

0
1273

ត្បូងឃ្មុំ៖ ផ្លែស្លាខ្ចី ឆ្នាំនេះផ្ដល់ទិន្នផលល្អ និង មានទីផ្សារល្អជាងឆ្នាំទៅបន្តិច ខណៈពេលនេះមានឈ្មួញជាច្រើនបានដើរទិញផ្លែស្លាតាមភូមិស្ទើរគ្រប់ស្រុកដើម្បីយកមកលក់អោយឈ្មួញជនជាតិវៀតណាមចូលមកទិញនៅក្នុងខេត្តត្បូងឃ្មុំ ដើម្បីដឹកយកទៅលក់បន្តនៅប្រទេសវៀតណាមទៀត ។

លោក ជា ប៊ុនថុល អាយុ ៥១ ឆ្នាំ រស់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាអ្នកដើរទិញផ្លែស្លា តាមស្រុកនានា ក្នុងខេត្តត្បូងឃ្មុំ ដឹកតាមម៉ូតូយកមកលក់អោយថៅកែជាជនជាតិវៀណាម ។ ឆ្នាំ ២០១៧ ផ្លែស្លាខ្ចី មានតម្លៃ ២.១០០រៀលក្នុង១គីឡូក្រាម ដោយឡែកឆ្នាំ២០១៨នេះ ផ្លែស្លាខ្ចីមានតម្លៃល្អ គឺ ពី២.៣០០រៀល ទៅ ២.៤០០រៀលក្នុង១គីឡូក្រាម ។ គាត់រកស៊ីរបរដើរទិញផ្លែស្លាខ្ចីលក់ជាយូរឆ្នាំមកហើយៗ ឆ្នាំនេះគាត់ទៅទិញពីចំការមកតម្លែ ១.៥០០រៀល ទៅ ១.៧០០រៀលក្នុង១គីឡូក្រាម យកមកលក់តម្លៃ ២.៣០០ ទៅ ២.៤០០រៀលក្នុង១គីឡូក្រាម ហើយក្នុង១ ថ្ងៃៗគាត់ទិញបានមិនទៀងជួនកាលបាន ៨០គីឡូក្រាម ៩០គីឡូក្រាម ជួនកាលបាន ១០០គីឡូក្រាម ដូច្នេះគាត់រកចំណូលបានចាប់ពី ៥ម៉ឺន ទៅ៦ម៉ឺន រៀលក្នុង១ថ្ងៃ ។

លោក ជា ប៊ុនថុល បន្ថែមទៀតថា ផ្លែស្លា វៀតណាមគេទិញយកទៅធ្វើជាស្រា តែមិនដឹងថាគេធ្វើស្រាអ្វីទេ ប៉ុន្តែស្រាដែលផលិតពីផ្លែស្លានេះ អាចកំចាត់សត្វល្អិតអាក្រក់នៅក្នុងក្រពះពោះវៀនរបស់មនុស្សយើងទៀតផង ក្នុង១ថ្ងៃៗស្លាខ្ចីដឹកទៅប្រទេសវៀតណាមតាមច្រកត្រពាំងផ្លុងមិនក្រោមពី ២០ ទៅ ៣០តោននោះទេ ។

ទាំងអ្នកដេីរទិញតាមភូមិ និងប្រជាពលរដ្ឋដែលមានស្លាលក់ សប្បាយចិត្តក្នុងការប្រមូលផល ពីព្រោះវាមុខរបរ និងដំណាំរួមផ្សំអាចជួយជីវភាពពួកគាត់បានល្អមួយកំរិតថែមទៀតផងដែរ ៕

Facebook Comments
Loading...