ប្រកាសអាសន្ននៅរដ្ឋ៣ក្រោយការគម្រាមវាយលុកពីព្យុះAlberto

0
16046

តាម Fox News បានផ្សាយឲ្យដឹងថា កាលពីម្សិលមិញ អភិបាលរដ្ឋ អាឡាបាម៉ា ហ្ល្វរីដានិង មីស៊ីស៊ីពីបានចេញសេចក្តីប្រកាសអាសន្នថ្នាក់រដ្ឋ នៅពេលដែលព្យុះត្រូពិកកំពុងបក់បោក យ៉ាងខ្លាំងនៅភាគខាងជើង និងខាងលិចនៃរដ្ឋទាំងនេះ។

លោកកៃ អ៊ីវេ អភិបាលរដ្ឋអាឡា បាម៉ាបានចេញសេចក្តីប្រកាសឲ្យតំបន់ចំនួន៤០ក្នុងរដ្ឋនេះត្រូវប្រុងប្រយត្ន័ឲ្យបានខ្ពស់បំផុត។តំបន់ចំនួន៦៧នៅក្នុងរដ្ឋហ្វ្លរីដា ក៏ត្រូវប្រកាសអាសន្នដែរ។ចំនែកអភិបាលរដ្ឋមីស៊ីស៊ីពី នឹងធ្វើការប្រកាសអាសន្នក្នុងក្របខណ្ឌ័ទូទាំងរដ្ឋតែម្តង។

ព្យុះនេះនឹងនាំមកនូវទឹកភ្លៀងដ៏គំហុក គម្រាមកំហែងដល់រដូវទេសចរណ៍ដែលនឹងមកដល់ ព្រោះវានឹងវាយប្រហារទៅលើទូទាំងតំបន់ ឆ្នេរនៃរដ្ឋទាំង៣នេះតែម្តង៕

Facebook Comments
Loading...