អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

0
27981

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៣:៣០នាទី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅចំណុច ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពួកគេទាំង ០៣នាក់ នេះមាន៖

១/ ឈ្មោះ ផល រ៉ា ភេទប្រុស អាយុ ២១ឆ្នាំ
២/ ឈ្មោះ ទូច ចាន់បូរ៉ាម៉ី ភេទប្រុស អាយុ ២៨ឆ្នាំ
៣/ ឈ្មោះ អាត សំបុក ភេទប្រុស អាយុ ១៨ឆ្នាំ

បច្ចុប្បន្ន ពួកគេទាំង ០៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here