នៅពេលដែល ប្រធានាធិបតីបារាំងលោកម៉ានុយអែលម៉ាក្រុង និងភរិយាបានទៅដល់ប្រទេសរុស្សីភ្លាម អ្វីដែលលោកប្រធានាធិបតីរុស្សីបានធ្វើមុនគេនោះ គឺលោកបានជូនបាច់ផ្កាដ៏ស្រស់ស្អាតទៅដល់ជំទាវទី១របស់បារាំងភ្លាម។ អ្វីដែលជាទំលាប់របស់លោកពូទីនគឺការជូនបាច់ផ្កាដោយមិនបានគ្រោងទុកទៅឲ្យភ្ញៀវ ដែលគាត់គឹតថាគាត់នឹងជូនដោយកិត្តិយស។
ប៉ុន្តែរឿងនេះបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់អ្នកកាសែតអាឡឺម៉ងទៅវិញ។ ពួកគេបានកត់សម្គាល់ថានៅ ពេលលោកស្រីអធិការបតីអាឡឺម៉ង់ទស្សនកិច្ចនៅបារាំង លោកពូទីនគ្រាន់តែជូនភួងផ្កាមួយភួងតែប៉ុណ្ណោះទៅឲ្យលោកស្រី ដែលនេះជាចេត្តនាមាក់ងាយនិងប្រមាថ ដល់ ទីក្រុងប៊ែរឡាំង។
ជាមួយគ្នានេះលោកពូទីនថែមទាំងបង្ហាញឥរិយាបទរួសរាយរាក់ទាក់ ខ្លាំងណាស់ ជាមួយនឹងពាក្យសំដីស្វាគមន៍យ៉ាងផ្អែមល្ហែម ហើយវាហាក់ដូចជាម៉ាក្រុង និងជំទាវទី១បារាំងស្ថិតនៅក្នុងដួងចិត្តយ៉ាងជ្រៅរបស់ប្រធានាធិបតីរុស្សីម្នាក់នេះ៕