ព្រឹត្តិការណ៍TV5 Boxing Knock-Out សម្រាប់យប់ថ្ងៃទី២៥មីនា

0
6229

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementសម្រាប់យប់ថ្ងៃទី២៥មីនា អ្នកប្រដាល់បឺត សង្ឃឹមក្លិបរ៉ាហាប់ស្វាយប៉ាក និងយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធមានជំនឿចិត្តថាគេនឹងឈ្នះនៅជុំទី២នេះដើម្បីឡើងទៅប្រកួតបន្តនៅជុំទី៣ទៀតជាមិនខាន ។

បន្ទាប់ពីអ្នកប្រដាល់ម៉ន រដ្ឋាក្លិបការិយាល័យទី៥កងទ័ពជើងគោក និង ធន មករាសមាគមប្រដាល់ក្រសួងការពារជាតិកក់កៅអីមុនគេនោះសង្ឃឹម និង យក្សផ្លែក៏ជឿថាគេក៏នឹងឈ្នះនៅជុំទី២នេះដែរ ។

សម្រាប់ជុំទី២នេះសង្ឃឹមត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ភួង ពិសិដ្ឋរបស់ក្លិបខេត្តរតនគីរី ។នេះជាការប្រកួតមួយដែលមិនងាយស្រួលដូចកាលពីជម្រុះជុំទី១ ឡើយ ។កាលប្រកួតជម្រុះជុំទី១ពិសិដ្ឋឈ្នះសេក គឹមសាន្តក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុក្នុងខណៈដែលបឺត សង្ឃឹមឈ្នះនួន រ៉ាថេនក្លិបតាឯកដំបងដែកមានរិទ្ធនៅទឹកទី១ នោះ ។

ទោះជាយ៉ាងណាក៏រវាងអ្នកប្រដាល់ទាំង២រូបនេះសង្ឃឹមមានផ្លែវ៉ៃល្អជាងហើយការវ៉ៃចេញរបស់គេភាគច្រើនគឺមានប្រសិទ្ធភាព ។ទោះបីពិសិដ្ឋមិនមែនជាអ្នកប្រដាល់ដែលមិនអាចមើលស្រាលបានក៏ពិតមែនតែអ្នកទស្សនាភាគច្រើនគេមានជំនឿចិត្តលើបឺត សង្ឃឹមហើយ ។

ចំពោះយុគ យក្សផ្លែវិញត្រូវជួបប្រកួតជាមួយអ្នកប្រដាល់នឹម ននរបស់ក្លិបទ័ពឆ័ត្រយោង៩១១ដែលជាអ្នកខ្លាំងស្រករក្រោយមួយរូប ។

កាលនៅជុំទី១យក្សផ្លែផ្ដួលអ្នកប្រដាល់ជើងខ្លាំងកំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្មនៅទឹកទី ២ ឯនឹម ននផ្ដួលវ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡានៅទឹកទី២ដែរ ។សម្រាប់អ្នកប្រដាល់ទាំង២រូបនេះគេជឿថាលំបាកនឹងស៊ីគ្នាណាស់ព្រោះយក្សផ្លែជាអ្នកប្រដាល់ជើងចាស់ដែលសំបូរល្បិចកល ឯ នឹម ននជាអ្នកប្រដាល់ជើងថ្មីដែលមានល្បិចកលមិនអន់នោះទេហើយថែមទាំងមានកម្លាំងអស្ចារ្យទៀតផង ។

មុនទឹកទី៥ប្រសិនបើយុគ យក្សផ្លែមិនអាចផ្ដួលនឹម ននបានទេនោះគេនឹងខ្សោះកម្លាំង ។តែកម្លាំងធ្លាក់ចុះហើយនោះជាឱកាសរបស់នឹម ននហើយ ។អ្នកប្រដាល់ទាំង២រូបនេះនរណាជួបសំណាងល្អ ?

ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះអ្នកប្រដាល់ម៉ន ព្រំម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោកជួបជាមួយអ្នកប្រដាល់ថៃផាត ថាណា(Phat Thana)ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

yuk-yeakphlee-Neum-Norn [800x600]

Phuong-Piseth-Bet-Sangkheum [800x600]

Moan-Prummanh-Phat-Thana [800x600]

Facebook Comments
Loading...