សហព័ន្ធកីឡាវាយសីកម្ពុជាបានធ្វើមហាសន្និបាតប្រចាំឆ្នាំ

0
14550

ភ្នំពេញ៖ ថ្ងៃទី១៥មីនាសហព័ន្ធកីឡាវាយសីកម្ពុជាបានធ្វើមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួនដែលក្នុងនោះក៏មានការបោះឆ្នោបំពេញសមាជិកប្រតិបត្តិថ្មីមួយរូបជាស្ត្រី ក្នុងខណៈដែលសមាជិកប្រតិបត្តិមួយរូបបានប្រកាសលាលែងនោះ ។

photo_2018-03-15_17-10-46 [800x600]

។លោកអាំង សំបូរជាសមាជិកប្រតិបត្តិចាស់ និងជាអគ្គលេខាធិការរងសហព័ន្ធផងនោះបានប្រកាសលាលែងហើយត្រូវបានបោះឆ្នោតជ្រើសកញ្ញាគីន សំណាងជាសមាជិកប្រតិបត្តិថ្មីជំនួស ។ ជាមួយនេះសហព័ន្ធក៏សម្រេចចិត្តជ្រើសតាំងកញ្ញាអ៊ុង វរល័ក្ខណ៍ទេវីដែលជាកីឡាការិនីវាយសីជើងចាស់ និង ជាមន្ត្រីសហព័ន្ធកីឡាវាយសីផងនោះជាជំនួយការរបស់សហព័ន្ធ ។

សូមបញ្ជាក់ថាលោកវេជ្ជបណ្ឌិតស្ដើង ជាដែលជាអគ្គលេខាធិការរបស់សហព័ន្ធក៏បានសម្រេចចិត្តលាលែងពីតំណែងដោយស្ម័គ្រចិត្តឈរជាសមាជិកប្រតិបត្តិធម្មតាដោយសារតែការងាររបស់លោកមមាញឹកពេកព្រោះលោកជាប្រធានអនុគណៈកម្មវេជ្ជសាស្ត្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ទទួលបន្ទុកដូពីងទៀតនោះលោកមិនអាចមានពេលវេលាគ្រប់គ្រាន់ ។

photo_2018-03-15_17-11-53 [800x600]

Facebook Comments
Loading...