ភ្នំពេញ: ឃុន ឌីម៉ាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ក្នុងប្រភេទទម្ងន់៦៣,៥០ គីឡូ ក្រាមត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃផា យ៉ាកឡេក(Pha Yaklek) លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី៣០ធ្នូនេះ។
នេះជាការប្រកួតមួយដែលឌីម៉ាត្រូវតែដណ្ដើមជ័យជំនះឲ្យខាងតែបានព្រោះគេជាម្ចាស់មេដាយមាសក្នុងប្រ ភេទទម្ងន់នេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៩០ដង ចាញ់ ១០ដងស្មើពិន្ទុ ២ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២០ ដង ។
ចំពោះអ្នកប្រដាល់ថៃផា យ៉ាកឡេកវិញគេជាអ្នកប្រដាល់មានកណ្ដាប់ដៃធ្ងន់ណាស់គេធ្លាប់មកប្រកួតនៅស្រុក ខ្មែរញឹកញាប់គ្រាន់បើដែរដែលការប្រកួតភាគច្រើនគេបានទទួលជ័យជំនះ ។គេមានប្រវត្តិប្រកួតចំនួន១០៣ដង ឈ្នះ ៧៩ដង ចាញ់២៣ដង និង ស្មើពិន្ទុ ១ ដង ។
ម្ចាស់មេដាយមាសកម្ពុជាឃុន ឌីម៉ាអាចបង្ក្រាបអ្នកប្រដាល់ថៃរូបនេះដើម្បីកេរ្តិ៍ឈ្មោះបានឬទេ ? សង្ឃឹមថា ឌីម៉ា នឹងធ្វើបានសម្រេចទៅចុះ ។
រីឯ អ្នកប្រដាល់ពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឃុន ក្រុង
ថេប(Khun Krongthep) ។
រិទ្ធីមានប្រវត្តិប្រកួតចំនួន១០២ដង ឈ្នះ៧៩ដង ចាញ់២១ដង និងស្មើពិន្ទុ ២ ដង ។រិទ្ធសព្វថ្ងៃនេះកម្លាំងរបស់
គេឆាប់ធ្លាក់ចុះណាស់គឺបន្ទាប់ពីឆ្លងផុត៣ទឹកកម្លាំងរបស់គេធ្លាក់ដាបតែម្ដង ។គេធ្លាប់ឈ្នះឃុន ក្រុងថេបមែនតែបើនិយាយផលប៉ះពាល់វាមិនមែនជារឿងល្អឡើយ ។
ឃុន ក្រុងថេបជាអ្នកប្រដាល់មួយរូបដែលមានកែងមុតណាសទោះបីមួយរយៈនេះការប្រកួតរបស់គេនៅលើ
សង្វៀនអាស៊ីអាគ្នេយ៍មិនសូវបានទទួលផលល្អមែនក៏ដោយ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦៤ដង ចាញ់១២ដង ។
ការឡើងវ៉ៃសងសឹកលើកនេះមិនទាន់ដឹងថាឃុន ក្រុងថេបធ្វើបានសម្រេច ឬ ក៏យ៉ាងណានោះទេតែរិទ្ធីគេនៅ
ចិញ្ចឹមចិត្តយកឈ្នះអ្នកប្រដាល់ថៃរូបនេះដដែល ។