លោកសុខ សម្បត្តិ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង និងសហការីចូលរួមទទួលទេយ្យទានពីសម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល

0
74

ភ្នំពេញ ៖ ដើម្បីចូលរួមធ្វើការមនុស្សធ៌មក្នុងសង្គមដែលគេតែងនិយាយថា ពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នានោះ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ព្រមទាំងព្រះសង្ឃ គណកម្មធិកា និងអាចារ្យទាំងអស់នៅក្នុងវត្ត ស្ថិត​ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធាន្នីភ្នំពេញ បានឧបត្ថម្ភទេយ្យទានដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង ដែលមានលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង ព្រមទាំងសហការី ចូលរួមទទួលទេយ្យទាននេះផងដែរ។

សម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល មានថេរដីការថា អង្ករ និងថវិការទាំងនេះជារបស់វត្តដែលបានមកពីពុទ្ធបរិស័ទ នៅទីជិតឆ្ងាយយកមកប្រគេនព្រះសង្ឃក្នុងពេលបុណ្យទានផ្សេងៗ។ ដោយយល់ឃើញថា ព្រះសង្ឃមានចង្ហាន់ក៍ដោយសារពុទ្ធបរិស័ទ្ធយកមកប្រគេនហើយពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នាផងនោះ សម្តេចក៍បានចែករំលែកទៅអាណាចក្រវិញទៅតាមលទ្ធភាពដែលអាចជួយបាន។

ក្នុងឱកាសនោះដែរលោកសុខ សម្បត្តិ បានសម្ដែងការកោតសរសើរ និងដោយគោរពចំពោះសម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល ដែលព្រះអង្គមានព្រះហរទ័យមនុស្សធ៌មបាន បរិច្ចាកនូវ សម្ភារស្បៀងអាហារ ថវិការដល់កាកបាទក្រហម ទុកសម្រាប់ផ្តល់ជូនដល់អ្នកក្រីក្រនិងអ្នកជួបការលំបាក នឹងទុកជួយដល់ជនរងគ្រោះគ្រប់ប្រភេទដែល ត្រូវការជំនួយជាចាំបាច់ ក្នុងខណ្ឌបឹងកេងកង។

លោកបន្តថា កាយវិការទាំងនេះពិតជាបានរួមចំណែកយ៉ាងធំធេងជួយអភិវឌ្ព្យន៍ សង្គមជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង ជាចុងក្រោយលោកអភិបាលខណ្ឌបឹងកេងកង និងក្នុងនាមអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង សូមសម្តែងនូវការអរព្រះគុណយ៉ាងក្រៃលែងជូនចំពោះ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ព្រមទាំងព្រះសង្ឃទាំងអស់នៅក្នុងវត្ត លង្កាព្រះកុសុមារាម ដែលបានឧបត្តម្ភមកដល់អនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង ខ្ញុំព្រះករុណាសូមគោរពជូនពរសម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល និងព្រះសង្ឃគង់នៅក្នុងវត្តលង្កាព្រះកុសុមារាម ទាំងអស់ជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម បានឧបត្ថម្ភទេយ្យទានដល់អនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកងនាពេលនោះ រួមមាន

– អង្ករ ១តោន

-ទឹកក្រូច ៥០កេស

-មីម៉ាម៉ា ៥កេសធំ

-តែ ១១កេសធំ

-ទឹកសុទ្ធ ៥០កេស

-ទឹកដោះគោ ៧កេសធំ

-ស្ករស ១០កេសធំ

-សម្ភារៈផ្ទះបាយ ៣៧ឈុត                                                                                                                       -បច្ច័យចំនួន ៤,០០០,០០០រៀល*សរុបសម្ភារៈទាំងអស់ខាងលើជាបច្ច័យចំនួន ៣២,៤៧៦,០០០រៀល៕

 

 

Facebook Comments
Loading...