ព្រឹត្តិការណ៍កំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកលើសង្វៀនCNC

0
12895

ភ្នំពេញ: ព្រឹត្តិការណ៍កំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែកលើសង្វៀនCNCវេលាថ្ងៃត្រង់ថ្ងៃទី១១មីនានេះរវាងអ្នកប្រដាល់កម្ពុជាទាំង ២រូប អ្នកប្រដាល់ថៃមួយរូប និងឡាវមួយរូប ?ពួកគេទាំង៤រូបសុទ្ធតែវ៉ៃបាន២ប្រកួតដូចគ្នាហើយឈ្នះមួយប្រកួត និង ចាញ់មួយប្រកួតដូចគ្នា ។

ឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិដែលមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៣ដង ចាញ់២០ដង ស្មើពិន្ទុ ២ ដងនិងវាយគូប្រកួតឲ្យសន្លប់បាន២៧ដងនោះត្រូវជួបជាមួយអ្នកប្រដាល់ឡាវ Chan Chai ។

Chan Chai គេមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៦១ដង ចាញ់ ២៨ដងស្មើពិន្ទុ៣ដង ។អ្នកប្រដាល់ទាំង ២ រូបនេះនរណាជួបសំណាងល្អ ?

Chai-Sara-Chan-Chai [800x600]

ពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សដែលមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៦២ដង ចាញ់ ២៤ដង ស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់បាន២០ដងនោះត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Rong Nakpha ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន១៣៤ដង ឈ្នះ ១០៣ដង ចាញ់២៦ដងស្មើពិន្ទុ ៥ ដងនិង វាយគូប្រកួតឲ្យសន្លប់បាន១៦ដង។

នេះជាគូប្រកួតខ្លាំងសម្រាប់រិទ្ធីហើយព្រោះអ្នកប្រដាល់ថៃរូបនេះល្អទាំងកម្លាំង ល្អទាំងកលល្បិច ។ នរណាជួបសំណាងល្អ ?

Puth-Chayrithy-Rong-Nakpha [800x600]

Facebook Comments
Loading...