ព្រឹត្តិការណ៍TV5 Boxing Knock-Out លឹម ឡេង និង រឿន ឈី ផ្ដួលគូប្រកួតទឹកទី២ដូចគ្នា

0
2265

ភ្នំពេញ: នាយប់ថ្ងៃទី២៤កុម្ភៈអ្នកប្រដាល់រឿន ឈីក្លិបស្វាយរលំ និង អ្នកប្រដាល់លឹម ឡេងក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យផ្ដួលគូប្រកួតនៅទឹកទី២ដូចគ្នាដើម្បីបានកៅអីសម្រាប់ប្រកួតជម្រុះជុំទី ២ បន្តទៀត ក្នុងការប្រកួតជម្រុះជុំទី១នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Ke-Cement។

អ្នកប្រដាល់ជើងថ្មីរឿន ឈីបានប្រើជង្គង់ផ្ដួលអ្នកប្រដាល់ជើងចាស់ស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងបានមុនស្នូរជួងបញ្ចប់ទឹកទី២ ។ ជ័យជំនះនេះបានធ្វើឲ្យអ្នកប្រដាល់ជើងថ្មីរូបនេះកក់កៅអីដើម្បីប្រកួតជម្រុះជុំទី២ទៀត ។ ចំពោះស៊ឹម ប៊ុនឆៃវិញគឺខ្ទាតចេញពីការប្រកួតត្រឹមទឹកទី១នេះហើយ ។

ប្រកួតក្នុងព្រឹត្តិការន៍នេះដែរអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងជាយដែនលឹម ឡេងដែលទើបតែបង្ហាញមុខនៅលើសង្វៀនTV5 ជាលើកដំបូងនោះបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ជើងចាស់ជ័យ សុផលក្លិបគុហារព្រហ្មទេពខេត្តសៀមរាបឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី២ដែរ ។

ជ័យ សុផលត្រូវដើរចេញពីព្រឹត្តិការណ៍នេះតែត្រឹមនេះ ឯ លឹម ឡេងបន្តដំណើរឡើងទៅប្រកួតជម្រុះជុំទី២ទៀតដែលគូប្រកួតជុំទី២របស់គេគឺជើងខ្លាំងរឿន ឈីនេះតែម្ដង ។

ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិវិញនោះអ្នកប្រដាល់កម្ពុជាដែលកំពុងតែគ្រងខ្សែក្រវាត់មួយនោះគឺជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃយ៉ត សេនសាក់(Yorth Sensak)ដោយពិន្ទុដាច់តែម្ដង ។

photo_2018-02-25_11-23-54

 

Facebook Comments
Loading...