នាងBaek Ji-youngសូមទោសជំនួសប្តីដែលសេពគ្រឿងញៀន

0
17791

តាមកាសែតThe Korea Herald បានផ្សាយឲ្យដឹងថាតារាចម្រៀងដ៏មានប្រជាប្រិយ៍កូរ៉េខាងត្បូ ងនាងBaek Ji-youngបានចេញមកសុំទោសជាសាធារណៈចំពោះរឿងអាស្រូវគ្រឿងញៀនទាក់ទឹនទៅនឹងប្តីរបស់នាងជាផលិតករភាពយន្តលោកJung Suk-wonនៅក្នុងអំឡុងសម្តែងខន សឺតកាលពីពេលកន្លងទៅនេះនៅក្នុងទីក្រុងសេអ៊ូល។

image

កាសែតក្នុងស្រុករបស់កូរ៉េខាងត្បូងបានផ្សាយថាលោកJungត្រូវបានប៉ូលីសចាប់ខ្លួននៅឯព្រលានយន្តហោះអន្តរជាតិIncheon កាលពីថ្ងៃព្រហស្បត្ត៍សប្តាហ៍មុនទាក់ទិនទៅនឹងការប្រើប្រាស់ថ្នាំមេតាំហ្វេតាមីនក្នុងពេលដែលលោកចេញដំណើរទៅបរទេស។

នាងBaek Ji –youngបាននិយាយថា៖ ខ្ញុំសូមទទួលស្គាល់អំពីកំហុសដែលប្តីខ្ញុំបានប្រព្រឹត្តិ។ ក្នុងនាមជាប្រពន្ធរបស់គាត់ ជាមនុស្សដែលបានរួមដំណើរជិវិតជាមួយគាត់ ខ្ញុំសូមសំដែងការសោកស្តាយយ៉ាងខ្លាំងដោយសារការប្រព្រឹត្តិរបស់គាត់។នាងបាននិ យាយដោយដំណក់ទឺកភ្នែករលីងរលោងក្នុងពេលដែលនាងកំពុងចូលរួមសម្តែងខនសឺតនៅ ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារក្នុងពេលកន្លងទៅនេះ៕

image

Facebook Comments
Loading...